តួកគីៈ រដ្ឋាភិបាលតួកគី នៅតែបន្តឃុំខ្លួន អ្នកដែលសង្ស័យថា បានចូលរួមនៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ បរាជ័យ កាលពីសប្តាហ៍មុន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។
ទីភ្នាក់ងារព័ត៌មាន Anadolu បានរាយការណ៍ថា ជនសង្ស័យចំនួន ១០.៤១០ នាក់ហើយ ត្រូវបានចាប់ឃុំខ្លួន ក្រោយរដ្ឋប្រហារយោធា ក្នុងប្រទេសត្រូវបារាជ័យ។
ជនសង្ស័យទាំងនោះ រួមមានបញ្ចូលទាំងមន្ត្រីប៉ូលិស ២៨៧ នាក់ ទាហាន ៧.៤២៣ នាក់ ចៅក្រម និងព្រះរាជអាជ្ញា ២.០១៤ នាក់ និងមន្ត្រីរាជការ ៦៨៦នាក់។
គួរបញ្ជាក់ដែរថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ កាលពីសប្តាហ៍មុន បានសម្លាប់មនុស្សជិត ៣០០ នាក់ និងជាង ១.០០០ នាក់រងរបួស៕
មតិយោបល់