វៀតណាមៈ មន្ទីរពេទ្យ អន្តរជាតិ ភុក អាន ខាង ជាមន្ទីរពេទ្យស្ថិតក្នុងចំណោមមន្ទីរពេទ្យទី២៨លំដាប់ពិភពលោក បង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយ និងក្រុមហ៊ុនទេសចរណ៍ អ៊ិន ឌូ ឆៃណាហែរីធេកត្រាវែលរបស់កម្ពុជា ក្នុងដំណើរទេសចរណ៍សុខភាព មកកាន់ប្រទេសវៀតណាមដើម្បីភ្ជាប់ទំនាក់ទំនងទស្សនាចរណ៍មកកាន់ប្រទេសវៀតណាម។
បើតាមបទបង្ហាញរបស់់លោក ម៉ាយ ទៀនយ៉ុង អគ្គនាយកមន្ទីរពេទ្យភុក អាងខាង លើកឡើងថានេះគឺជាកិច្ចសហប្រតិបត្តិការមួយ ក្នុងន័យផ្សារភ្ជាប់ជាមួយនិងភ្ងៀវទេសចរណ៍ដែល មកប្រទេសវៀតណាម។
លោកបញ្ជាក់ថា ភ្ងៀវទេសចរណ៍មិនត្រឹមតែទស្សនាតំបន់ទេសចរណ៍ ដ៏ស្រស់ស្អាតរបស់ប្រទេសវៀតណាមប៉ុណ្ណោះទេ ផ្ទុយទៅវិញអ្នកទេសចរណ៍មានឱកាសដើម្បីពិនិត្យសុខភាពទៀតផង។
លោកជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនិង កាន់តែធ្វើឲ្យប្រជាជនចាប់អារម្មណ៍ចំពោះទេសចរណ៍បែបនេះ ដោយសារវាទទួលបានអត្ថប្រយោជន៍ពីរ ទីមួយគឺពួកគាត់បានការសប្បាយរីករាយជាមួយនិង ទេសភាព តំបន់ទេសចរណ៍នៅក្នុងប្រទេសវៀតណាម ហើយមួយទៀត ពួកគាត់អាចពិនិត្យសុខភាព និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកម្រិតអន្តរជាតិ។
លោកទៀត ម៉ាយទៀងយ៉ុង បញ្ជាក់បន្តថាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះមន្ទីរពេទ្យរបស់លោក បានទទួលជោគជ័យជាច្រើនក្នុងការព្យាបាលជំងឺជូនដល់អ្នកមានជំងឺ ទាំងអ្នកជំងឺជាតិ និងអន្តរជាតិ ដោយសារមន្ទីរពេទ្យមានបំពាក់ឧបករណ៍បច្ចេកវិទ្យាទំនើបៗដូចជាម៉ាស៊ីនMRI 1.5T (Philips) អាចវិនិច្ឆ័យរោគគ្រប់បានយ៉ាងជាក់លាក់ពិសេសជំងឺមហារីកគ្រប់ប្រភេទ ជំងឺបេះដូង សសៃឈាម ជំងឺឬសដូងបាត ជំងឺគ្រោះក្នុងតម្រងនោមជំងឺដុះសាច់ខួក្បាល ក្រពះ ពោះវៀន ព្យាបាលដោយមិនបាច់វះកាត់។
លោកបន្ថែមថាមន្ទីរពេទ្យរបស់លោកមានបុគ្គលិក ចំនួន៨០០នាក់សុទ្ធសឹងតែមានបទពិសោធន៍ជំនាញឯកទេសច្បាស់លាស់មកពីក្រៅប្រទេស។ លើសពីនេះមន្ទីរពេទ្យ មានបន្ទប់សម្រាប់អ្នកកំដរជំងឺឬសាច់ញាតិស្នាក់នៅបានដោយមិនចំណាយថវិកាស្នាក់នៅផ្សេងទៀត។
សូមបញ្ជាក់ថា មន្ទីរពេទ្យ ភុក អាន ខាង គឺជាមន្ទីរពេទ្យឯកជនមួយដែល មូលដ្ឋានជិតទីក្រុងហូជីមិញ មន្ទីពេទ្យមួយនេះ វិនិយោគលើទឹកប្រាក់ប្រមាណជាង១២០លានដុល្លារសហរដ្ឋអាមេរិក ៕
មតិយោបល់