អាហ្វហ្គានីស្ថាន: រដ្ឋមន្ត្រីក្រសួងការពារជាតិនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធប្រហែលចំនួន ៣៣នាក់បានស្លាប់ និងចំនួន ២៩នាក់ទៀតរងរបួសក្នុងកិច្ចប្រតិបត្តិការបង្រាបរបស់កងកម្លាំងយោធាទូទាំងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។
បើតាមក្រុមមន្ត្រីបាននិយាយថា ទីតាំងដែលកងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន (ANSF) ចុះអនុវត្តកិច្ចប្រតិបត្តិការបង្រាបមានដូចជាខេត្ត Kunar, Nangarhar, Laghman, Wardak, Zabul, Kandahar, Herat, Baghlan, Balkh, Jawzjan, Faryab, Kunduz និង ខេត្ត Helmand ក្នុងរយៈពេល ២៤ម៉ោងមុន ជាលទ្ធផលបានបណ្ដាលឲ្យក្រុមសកម្មប្រយុទ្ធពួកតាលីបង់ចំនួន ៣៣នាក់បានស្លាប់ និង ២៩នាក់ទៀតរងរបួស៕
មតិយោបល់