អាមេរិច: គ្មានអ្វីចំឡែក សម្រាប់នាង Adrina Lima ចំពោះការថតបង្ហាញម៉ូដ ឈុត ប៊ីគីនី បញ្ចេញសាច់ទ្រលុកទ្រលន់ លេចលើលេចក្រោមទេ ប៉ុន្តែវាជាអ្វីដែលថ្មីប្លែក ធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រ ពិសេសបុរសៗ ជ្រួលជ្រើមអារម្មណ៍ ខណៈតារាម៉ូឌែលរូបនេះ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចេញទៅបង្អួតសម្រស់ នៅឆ្នេរសមុទ្រ Calzedonia គួរឱ្យក្នន់ក្នាញ់បំផុត នារដូវក្តៅ ប្រចាំឆ្នាំ២០១៦នេះ។
ស្ទីលនៃការថតសម្តែង បង្ហាញម៉ូដសម្លៀកបំពាក់នេះ ជាគំនិតគិតរៀបចំរបស់អ្នកជំនាញ អ្នកស្រី Elizabeth Sulcer និងអ្នកជំនាញឯកទេសរូបភាព ផ្នែកថតផ្តិតសកម្មភាពសិល្បៈ លោក Russell James សុទ្ធសឹងរៀមច្បងសិល្បៈឆ្នើមៗ ទៀតផង។ នាង Adrina Lima ថ្វីត្បិតថា ឈានចូលវ័យ ៣៤ឆ្នាំ ទៅហើយក្តី បើនិយាយដល់សម្រស់របស់តារារូបនេះ អាចសរសើរបានថា តារាស្រីក្មេងជំទង់ជំនាន់ក្រោយ មួយចំនួន សុំខ្មាស់។ ទន្ទឹងនឹងការងារមមារញឹក ក្នុងស្ទូឌីយូ នាង Adrina Lima ក៏បានត្រៀមខ្លួនរួចជាស្រេច សម្រាប់បង្ហាញភាពសិចស៊ី ក្នុងឈុត ប៊ីគីនី នៅឆ្នេរសមុទ្រ Calzedonia ដើម្បីជំរុញការលក់ នូវសម្លៀកបំពាក់ប្រភេទនេះ ផងដែរ៕
មតិយោបល់