សៀមរាប: មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ស្នើសុំការជួយរកដំណោះស្រាយពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាល និងក្រសួងយុត្តិធម៌ ករណីរំលោភយកដីពីសំណាក់ អ្នកមានអំណាច ខណៈឪពុករបស់ខ្លួនបានស្លាប់បាត់ទៅ។
លោក ទង់ វណ្ណដា រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឲ្យដឹងថា ខ្លួនជា មន្ត្រីនគរបាលក្រុងសៀមរាបម្នាក់ ហើយឪពុកក៏ជាប៉ូលិស ដែរ តែគាត់បានស្លាប់បាត់ទៅហើយដោយបន្សល់ទុកឲ្យរូបលោក និងម្តាយ ប្អូនៗរស់នៅកំព្រា ។
លោក បន្តថា គ្រាន់តែឪពុករបស់លោក បានលាចាកលោកមិនបានប៉ុន្មានថ្ងៃផងក៏មាន ពូ មីង របស់ខ្លួនចំនួន៥នាក់ មកប្តឹងទាមទារយកដីដែលជាកេរ្តិ៍របស់ឪពុកខ្លួន ដែលរដ្ឋបានបែងចែកឲ្យមន្ត្រីរាជការ កាលពីឆ្នាំ១៩៨៥ មកម្ល៉េះ ។លោក បន្តថា ពូ មីង ទាំង៥នាក់ ដែលបានប្តឹងទាមទារយកដីនោះមានឈ្មោះ ទី១. ទង់ លីន,ទី២ ទង់ ណាវីទី ៣. វណ្ណ ប៊ុនណា ទី៤. ទង់ ប៊ុន ណារ៉ា ទី៥. ទង់ ប៊ុន ណារ៉ុប។
លោក បន្តថា ដោយសារតែ ពូ មីង របស់គាត់គឺជាអ្នកមានអំណាចនិងមានលុយច្រើន ត្រូវបានឈ្នះក្តីរហូតតាំងពីតុលាការខេត្ត មកដល់តុលាការ សាលាឧទ្ធរណ៍។លោក បន្តទៀតថា ខាងលោកមានក្រដាសសម្គាល់ក្បាលដី និងព្រំ ដី លេខ១២០៧៤០៦ ចុះថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ២០១០ នៃការចុះបញ្ជីដី មានលក្ខណៈ ជាប្រព័ន្ធ លេខក្បាលដី ១២៦៣ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបដែល មានម្ចាស់ដី ឈ្មោះ ទង់ ប៊ុនណ្ណារ៉េត គឺជាឪពុករបស់ខ្លួន ទំហំ៦០ម៉ែត្រគុណ៦០ម៉ែត្រ។
ក្នុងការតតាំងបណ្ដឹងនោះម្តាយរបស់លោក ឈ្មោះ ហ៊ុត គឹមសេង និងបងប្អូនរបស់លោកចំនួន៥នាក់ បានប្រគល់ការងារឲ្យលោកចេញមុខព្រោះលោក ជាកូនច្បង។លោក បន្ថែមថា ខាងលោកមានឯកសារដីច្បាស់លាស់ថា ជាដីរបបរបស់ឪពុកលោកតែខាងភាគី ពូ មីង របស់លោកគ្មានឯកសារ កាន់កាប់ទាំងនោះ សោះ តែតុលាការបានកាត់ឲ្យភាគីពូមីង របស់លោកជាអ្នកឈ្នះដដែលអញ្ចឹង ហើយ ទើបលោកបានដាក់ពាក្យ មួយទៅក្រសួងយុត្តិធម៌ឲ្យចុះអធិការកិច្ចលើករណីនេះ តែហាក់នៅមិនទាន់មានពន្លឺសោះឡើយ។ចុងក្រោយនេះ ក្រុមគ្រួសាររបស់លោកបានសំណូមពរទៅប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន មេត្តាជួយរកភាពយុត្តិធម៌ឲ្យគ្រួសាររបស់លោកផង ត្បិតអីខាង ពូមីង របស់លោកមានអំណាចនិងលុយបានឈ្នះក្តីនៅតុលាការខេត្ត និងសាលាឧទ្ធរណ៍ ហើយនៅឡើយតែតុលាការកំពូល១ទៀតប៉ុណ្ណោះ អស់ហើយ។
ទាក់ទិនទៅនឹងករណីនេះ ក្រសួងយុត្តិធម៌គួរតែមានវិធានការស៊ើបអង្កេតលើករណី នេះឡើងវិញផង ដើម្បីឲ្យភាគីជនរងគ្រោះទទួលយកបាននូវភាពយុត្តិធម៌៕
មតិយោបល់