ភ្នំពេញៈ អាជា្ញធខណ្ឌសែនសុខបានប្រាប់ថា រថយន្តក្រុមហ៊ុន ជីប ម៉ុង និងរថយន្តរបស់លោកឧកញ៉ា ញឹក ផន ហៅកៅ ព្រមទាំងរថយន្តធុនធំៗមួយចំនួនទៀត បានបំផ្លាញផ្លូវសាធារណៈរបស់ បណ្ដាលឲ្យខូចខាត និងមានជង្ហុកធំៗ ជាហេតុបង្កឲ្យមានគ្រោះដល់អ្នកធ្វើដំណើរ និងពិបាកធ្វើដំណើរ។
នៅព្រឹកថ្ងៃ២១ កញ្ញានេះ រថយន្តធុនធំជាច្រើនគ្រឿង ត្រូវបានអាជា្ញធឃាត់ទុក ធ្វើការអប់រំអ្នកបើកបរ បន្តិចក្រោយមកក៏ឲ្យត្រលប់ទៅវិញ។
អភិបាលរងខណ្ឌសែនសុខ លោក សាំង សុភៈវិចិត្រ បានឲ្យដឹងថា រថយន្តធុនធំជាច្រើនគ្រឿងបានធ្វើឲ្យខូចផ្លូវលេខ៩២ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ភ្នំពេញថ្មី ជាប់ព្រំប្រទល់សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ហើយរថយន្តខ្លះយកឈ្មោះអ្នកធំមកកាង។
អភិបាលរងរូបនេះបន្តថា ក្រោយពីរថយន្តរបស់ក្រុមហ៊ុន ជីប ម៉ុង និងរថយន្តតាកៅ ដឹកដី ដឹកខ្សាច់ ឆ្លងកាត់ផ្លូវមួយខ្សែនេះជាញឹកញាប់ផ្លូវក៏ត្រូវខូចខាតទាំងស្រុង ប៉ុន្តែអាជា្ញធរបានហាមឃាត់ដែរ តែមិនស្ដាប់សោះ។
ដោយឡែកអភិបាលខណ្ឌសែនសុខ លោក ប៉ិល កុសល បានប្រាប់ឲ្យដឹងថា ផ្លូវលេខ៩២ មានប្រវែងជាង១០០០ម៉ែត្រ ដែលរងការខូចខាតដោយរថយន្តដឹកដី និងដឹកខ្សាច់នេះ អាជា្ញធរកំពុងសិក្សា ដើម្បីធ្វើរបាយការណ៍បញ្ជូនទៅសាលាក្រុង៕
មតិយោបល់