ត្បូងឃ្មុំៈ រថយន្តម៉ា HYANDAI ប្រភេទ៨តោន១គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A-2680 និងរថយន្តមួយគ្រឿងទៀត ប្រភេទកែឆ្នៃ១គ្រឿងគ្មានស្លាកលេខ ដឹកឈើព្រៃចម្រុះពេញ បម្រុងដឹកចេញទៅប្រទេសវៀតណាម កាលពីម៉ោងប្រមាណ២រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានសហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្ទាក់ចាប់បាន នៅចំណុចភូមិព្រៃ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ចម្ងាយប្រមាណ ២.០០០ម៉ែត្រពីច្រករបៀងភូមិព្រៃ)។
អាវុធហត្ថខេត្តត្បូងឃ្មុំបានឲ្យដឹងថា ក្នុងប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកឈើទាំង២គ្រឿងខាងលើ កម្លាំងឃាត់ខ្លួនអ្នកបើកបរ និងកម្មករចំនួន៦នាក់។ បច្ចុប្បន្នអ្នកបើកបរ និងកម្មករចំនួន៦នាក់ កំពុងធ្វើការប្រគល់ឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនិតិវិធី៕
មតិយោបល់