បរទេសៈ ប្រសិនបើអ្នកមិនសម្អាតធ្មេញឲ្យបានទៀងទាត់ទេនោះ សារធាតុស្អិតៗ រួមទាំងបាក់តេរីដែលបន្សល់ពីចំណីអាហារ នឹងធ្វើឲ្យមានជំងឺអញ្ចាញធ្មេញ ហើយធ្មេញឆាប់ខូចបំផុត។ ដូច្នេះដើម្បីគេចចេញពីបញ្ហាទាំងនេះ ហើយជួយរក្សាធ្មេញឲ្យសស្អាត គ្មានស្នឹមពណ៌លឿង អ្នកគួរតែប្រើប្រេងដូង។
តើគួរតែប្រើប្រេងដូងយ៉ាងដូចម្តេចទៅ?
គ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែយកប្រេងដូងមួយស្លាបព្រាមកដុសសម្អាតធ្មេញដោយប្រើច្រាស់ ឬខ្ពុរមាត់ប្រហែលជា ១៥ ទៅ ២០នាទីជារៀងរាល់ថ្ងៃ។ អ្នកអាចអនុវត្តពេលណាក៏បានឲ្យតែទំនេរ ប៉ុន្តែវេលាដែល្អបំផុតគឺមុនចូលគេង។
ប្រេងដូង អាចកម្ចាត់ចោលពពួកបាក់តេរីដែលបង្កឲ្យមានគ្រោះថ្នាក់ដល់មាត់ធ្មេញ ហើយជួយការពារមិនឲ្យដុះស្នឹម។ បន្ទាប់ពីដុសលាងធ្មេញរយៈពេល ១០ថ្ងៃ អ្នកនឹងសម្គាល់ឃើញថា ធ្មេញនឹងសស្អាត ហើយគ្មានបញ្ហារឿងស្នឹមពណ៌លឿងឡើយ៕
មតិយោបល់