ភ្នំពេញៈ ទូហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងចុះទៅចាប់ដោយស្ងាត់ៗ ហើយមិនអនុញាតិឲ្យអ្នកសារព័ត៌មានថតរូបភាពឡើយ មិនដឹងថាបមានអាថកំបាំងអ្វី គ្រាដែលចុះបង្ក្រាបហើយ ចង់លាក់បាំងព័ត៌មានទៅទៀត។
ប្រតិបត្តិការដ៏អាថកំបាំងខាងលើ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ដកហូតបានទូហ្គេមបាញ់ត្រី ចំនួន១គ្រឿង។
ជុំវិញករណីបង្ក្រាបខាងលើ អាជ្ញាធរ មិនបានបំភ្លឺ ឡើយ បន្ទាប់ពី ដឹងថា មានអ្នកសាព័ត៌មានទៅដល់ទីនោះដែរ ដាក់បម្រាមហាមថត កិច្ចប្រតិបត្តិការ បង្ក្រាប ធ្វើឲ្យមហាជនងឿងឆ្ងល់ អាជ្ញាធរបង្ក្រាបចាប់មែនទែន ឬមួយយ៉ាងណាក៏មិនដឹង រឺមួយទូហ្គេមនោះចាស់ពេកមិនចង់ឲ្យថតរឺ ត្រូវបានគេមកដឹកយកទៅដូរ ឬមួយយកទៅជួសជុលក៏មិនដឹង កាលបើថតរូបមិនបានផង កុំថាឡើយ សាកសួរជុំវិញរឿងបង្ក្រាប៕









មតិយោបល់