ព័ត៌មានជាតិ

ឡិចស៊ីស​៣៣០ ស្លាកលេខភ្នំពេញ2AO-2939 បុកជាមួយរថយន្តភ្លៅ៥ របួសធ្ងន់ម្នាក់

ភ្នំពេញ: ​មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តហ៊ីយ៉ាន់ដាយភ្លៅ៥ ពាក់ស្លាកលេខ ភ្នំពេញ3A-7522 សណ្តោងកន្ទុយស្លាកលេខ ភ្នំពេញ4A-1296 និងរថយន្តឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AO-2939 បណ្តាលឲ្យម្ចាស់រថយន្តឡិចស៊ីស រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសួគ៌ាភ្លាមៗផងដែរ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ​ស្ថិតនៅតាមបណ្តោយផ្លូវព្រៃស ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងផងដែរ៕

មតិយោបល់