ភ្នំពេញៈ អគ្គិសនីខេត្តកំពង់ចាម បានប្រកាសថានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួន រយៈពេល ០២ថ្ងៃ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៤-25 ខែកញ្ញានេះ វេលាម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច ដើម្បីឲ្យក្រុមហ៊ុនសាង់សង់បណ្តាញផ្លាស់ប្តូរបង្គោល MV ពី ១២ម៉ែត្រ ទៅ១៤ម៉ែត្រ និងអូសខ្សែបណ្តាញបញ្ជូនរងតង់ស្យុង ២២គីឡូវ៉ុល ក្រោមគន្លងខ្សែបញ្ជូនរងតង់ស្យុង ២២គីឡូវ៉ុល ដែលផ្គត់ផ្គង់ថាមពលទៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តព្រៃវែង និងខេត្តស្វាយរៀង។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា ការផ្អាកនេះ នឹងធ្វើឡើងចាប់ពីផ្សារខ្នារ រហូតដល់ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងដែនអាជ្ញាបណ្ណសេវាករ ស្រ៊ិន ឈន និងនាឡិកាស្ទង់លក់ថាមពលឲ្យអគ្គិសនីព្រៃវែង និងអគ្គីិសនីខេត្តស្វាយរៀង។ ចាប់ពីផ្លូវបំបែកប្រធាតុ រហូតដល់ស្រុកតំបែរ ស្រុកក្រូចឆ្មារ និងឃុំកំពាន់ ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ចាប់ពីស្ពានកំពង់រាំង រហូតដល់នាឡិកាស្ទង់លក់ថាមពលអគ្គិសនីក្រចេះ ខេត្តក្រចេះ។
សូមជំរាបផងដែរ ពាក់ព័ន្ធការផ្អាកការផ្គត់ផ្គង់នេះ អគ្គិសនីខេត្តកំពង់ចាម បានបញ្ជាក់ថា នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រើប្រាស់ឡើងវិញ ទៅតាមការជាក់ស្តែង នៅពេលការងារបញ្ចប់៕
មតិយោបល់