ព័ត៌មានជាតិ

នារីម្នាក់បើករថយន្ដ បុកម៉ូតូ កៀបជាប់ក្រោម ឡានសង១៥០ដុល្លារ បញ្ចប់រឿង

ភ្នំពេញ : រថយន្ដឡិចស៊ីសRX330 ដែលបើកបរដោយនារីម្នាក់ បើកឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូSTRពេញទំហឹង បណ្ដាលឲ្យ ម៉ូតូគៀបជាប់ក្រោមរថយន្ដ តែសំណាងល្អអ្នកបើកម៉ូតូខ្ទាតចេញរបួសស្រាល កាលពីម៉ោងជិត២ រំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចជិតនឹងផែថ្ម តាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក STR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AX-0251 ធ្វើដំណើរតាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ មានរថយន្ដឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-4359 បើកបរដោយនារីម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នា បានបើកឆ្លងផ្លូវមិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូ ពេញទំហឹង បណ្ដាលឲ្យម៉ូតូគៀបជាប់ក្រោមរថយន្ដ តែសំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល។

ប្រភពបន្តថា ក្រោយពីកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយខាងរថយន្ដព្រមសងថ្លៃការខូចខាត និងការព្យាបាលរបួសចំនួន ១៥០ដុល្លារ ដើម្បីបញ្ចប់រឿង ៕

0000001 0000002 0000003 0000004

មតិយោបល់