ភ្នំពេញ: នៅម៉ោងម៉ោង៨និង៣៧នាទីកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនខ្លួនលោក ស៊ាង ចែត មកសាលាដំបូងរាធានីភ្នំពេញហើយ នៅក្រោយពីឃុំខ្លួនអស់រយៈពេល២ថ្ងៃនៅអង្គភាពមួយនេះ។
សូមបញ្ជាក់ថា លោក ស៊ាង ចែត ជាមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណៈបក្សសមរង្ស៊ី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ។
លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានថ្លែងនៅក្នុងសិន្និសិទសារព័ត៌មាន កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ថា លោក ស៊ាង ចែត ត្រូវបានឃាត់ខ្លួនក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា មានជាប់ពាក់ព័ន្ធនឹងរឿង សូកលុយ៥០០ដុល្លារឱ្យម្តាយកញ្ញ ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីឱ្យស្រីមុំ និយាយកុហក់រឿងទំនាក់ទំនងស្នេហារវាង នាង និងលោក កឹម សុខា ដែលត្រូវគេទម្លាយតាមរយៈខ្សែអាត់សម្លេងជច្រើនភាគតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមហ្វេសប៊ុក។
ដោយឡែកនៅរសៀលថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៦ នេះមន្ត្រីមកពីអង្គការក្រៅរដ្ឋាភិបាលចំនួន ៨រូបក៏នឹងត្រូវបានកោះហៅឱ្យចូលខ្លួនទៅបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងសំណុំរឿងមួយនេះ៕



មតិយោបល់