ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គយចល័តរាជធានីភ្នំពេញ ឆែករថយន្តស៊េរីទំនើបស្លាកលេខនគរបាល ១គ្រឿង

ភ្នំពេញ: រថយន្ត Land Cruiser សេរីទំនើបពណ៌ស ស្លាកលេខនគរបាល 2-6577 ចតនៅមុខភូមិគ្រឹះ៦៥ ផ្លូវ២៥៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានកម្លាំងសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ដឹកនាំដោយលោក ភេ សុមុនី ប្រធានសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ និងលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ត្រួតពិនិត្យឯកសារដើម្បីបញ្ជាក់បង្កការបទល្មើសផ្សេងៗ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។

ក្នុងការចុះត្រួតពិនិត្យនេះ មន្ត្រីគយ មិនបានចោទប្រកាន់អ្វីឡើយគ្រាន់តែសុំពិនិត្យឯកសារនៃរថយន្ត ពីអ្នកបើកបរម្នាក់ទៅតាមនីតិវិធី ដើម្បីបញ្ជាក់ថារថយន្តមួយនេះស្របទៅតាមច្បាប់របស់រាជរដ្ឋាភិបាល។

តាមរយៈតៃកុង បានប្រាប់មន្ត្រីគយថារថយន្តខាងលើនេះ មានឯកសារគ្រប់គ្រាន់ហើយរថយន្តនេះផងដែរជារបស់លោក ចាន់ធី តែមិនបញ្ជាក់អំពីតួនាទីអ្វីឡើយដោយគាត់ទើបមកបើកបរថ្មី។

បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានកម្លាំងគយនាំយកទៅធ្វើកំណត់ហេតតាមនីតិវិធីច្បាប់៕

photo_2016-04-27_11-22-32 photo_2016-04-27_11-22-42 photo_2016-04-27_11-22-41 photo_2016-04-27_11-22-40 photo_2016-04-27_11-22-33

មតិយោបល់