ព័ត៌មានជាតិ

មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា សន្យាជាថ្មីថានឹងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ

 

(រ៉ង់ហ្គូន)៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង នៅថ្ងៃអាទិត្យនេះបានសន្យាជាថ្មីថានឹងរៀបចំការបោះឆ្នោតមួយតាមបែបប្រជាធិបតេយ្យ ហើយត្រៀមខ្លួន ជានិច្ច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយបេសកជនពិសេសដែលតែងតាំងដោយអាស៊ាន។

សហរដ្ឋអាមេរិក ចិន និងអង្គការសហប្រជាជាតិ រួមទាំងប្រទេសជាច្រើនទៀត បានចាត់ទុកថាអាស៊ានគឺជាតួអង្គដ៏សំខាន់ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែង ផ្នែកការទូតនានា ដើម្បីដោះស្រាយវិបត្តិ និងស្ដារស្ថិរភាពក្នុងប្រទេសមីយ៉ាន់ម៉ាឡើងវិញ។ ប៉ុន្តែ មកទល់នឹងពេល អាស៊ាននៅតែមិនទាន់អាចជួយដោះស្រាយវិបត្តិនៅ មីយ៉ាន់ម៉ាជាដុំកំភួននៅឡើយទេ។

នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ លោក មីន អោង ហ្លេង បានគូសបញ្ជាក់ដូច្នេះថា៖ «មីយ៉ាន់ម៉ាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្រោមក្របខណ្ឌអាស៊ាន ក្នុងនោះរួមមានទាំងកិច្ចសន្ទនាជាមួយបេសកជនពិសេសរបស់អាស៊ាន»។

ក្រៅពីវិបត្តិនយោបាយ និងអំពើហិង្សា មីយ៉ាន់ម៉ាបច្ចុប្បន្នកំពុងប្រឈមមុខនឹង ការឆ្លងរាលដាល COVID-19 ដ៏ធ្ងន់ធ្ងរ ដែលក្រុមអ្នកជំនាញព្រមានថាអាចនឹងបង្កជាគ្រោះមហន្តរាយដ៏ធំមួយ៕

ប្រភព៖ AFP

មតិយោបល់