ព័ត៌មានជាតិ

ស្រ្តីអ្នកដើររើសអេតចាយម្នាក់ បែកគំនិតជួញដូរគ្រឿងញៀន ជាប់អន្ទាក់សមត្ថកិច្ច

ភ្នំពេញ: ស្រ្តីអ្នករើសអេតចាយម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ត៍ស្រះចកឃាត់ខ្លួនកាលពីម៉ោងជាង៥ល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិ3 ក្រុម39 ផ្លូវសហពន្ធ័រុស្សី សង្កា ត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីសង្ស័យ ឈ្មោះ វ៉ាន រ៉េន អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិ៣ ក្រុម៣៩ ផ្លូវសហព័ន្ធរុស្សី សង្កាត់ស្រះច ក ខណ្ឌដូនពេញ។ ចំណែកវត្ថុតាងថ្នាំញៀនម៉ាទឹកកកចំនួន ៥កញ្ចប់តូច។ លុយខ្មែរចំនួន១២៥.០០០រៀល។ ទូរស័ព្ទចំនួនពីរគ្រឿង មួយគ្រឿងម៉ាក samsung និងមួយគ្រឿងទៀត ម៉ាកស៊ីនតិច។ ប្រអប់ដែកពណ៌បៃតង មួយសំ រាប់ដាក់គ្រឿងញៀន។

នគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា ដោយអនុវត្តតាមការបញ្ជារបស់លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាល ខណ្ឌដូនពេញ ដើម្បីឲ្យកម្លាំងនគរបាលប៉ុស្តិ៍ទាំងអស់ត្រូវចេញល្បាត ក៏ប្រទះឃើញ ស្រ្តីអ្នកដើររើសអេតចាយម្នាក់ កំពុងជួញដូរគ្រឿងញៀន នៅចំណុច កើតហេតុនោះក៏ឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍របាលរដ្ឋបាល ស្រះចក ដើម្បីក សាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីរាជធានីភ្នំពេញចាត់ការតាមនិតិវិធីនៃច្បាប់៕

Robber_27_04_16

មតិយោបល់