ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រោយឆែកឆែរ ភូមិគ្រឹះ នៅខណ្ឌជ្រោយចង្វារ ប្រមាណជាង៤ម៉ោង កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស២នាក់

ភ្នំពេញ: នៅមុនបន្តិចមានសេចក្តីរាយការណ៍មកថា មនុស្ស២នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ថែម ក្នុងនោះមាន ម្នាក់ជាមេការ និងម្នាក់ទៀតជាគ្រូបងៀន។

ភ្នាក់ងារ Post News បានប្រាប់មកថា ក្រោយទ្បោមពទ្ធ័ឆែកឆេរ ប្រមាណជាង៤ម៉ោង ជនសង្ស័យ២នាក់ ដែលគេអះអាងថា ពាក់ពន្ធ័នឹងករណី បង្ខាំងក្មេងស្រីមិនគ្រប់អាយុនៅក្នុងភូមិគ្រឹះមួយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយបញ្ជូនទ្បើងរថយន្តភ្លាមៗ អមដោយកម្លាំងអាវុធហត្ថជាច្រើននាក់។

សូមបញ្ជាក់ថា ភូមិគ្រឹះ ដែលសមត្ថកិច្ចចុះឆែកឆេរ នេះស្ថិតនៅតាមបណ្តោយផ្លូវម៉ាស៊ីនទឹក ក្រុមទី៥ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយសមត្ថកិច្ចបានចុះឆែកឆេរ និងត្រួតពិនិត្យ២ដងមកហើយ ដោយនៅល្ងាចមិញម្តង និងព្រឹកមិញម្តងទៀត។

បើតាមក្មេងស្រីរងគ្រោះម្នាក់ឈ្មោះ អ៊ាន់ ស្រីភីន អាយុ១៥ឆ្នាំ បានប្រាប់ឲ្យដឹងថា នាងត្រូវបានគេយកមកឲ្យរៀនធ្វើសរសៃ តែនាងថាមិនអាចធ្វើការងារបាន ដូច្នេះហើយ ទើបនាងមិនព្រមធ្វើដោយកាល ដែលទៅយកនាងបានប្រាប់ថា មករៀនធ្វើក្រចកអ៊ុតសក់ទេ ហើយពេលនេះអ្វីៗដែលសន្យា និងឪពុកម្តាយនាងគឺខុសទាំងអស់ដូចនេះហើយ ទើបនាងចង់ត្រឡប់ទៅផ្ទះវិញ តែដោយសារគេមិនព្រមឲ្យទៅទើបនាងបានខលហៅបងស្រី និងម្តាយមីងរបស់ខ្លួនមកយក។

បើតាមការបញ្ជាក់ពីបងស្រីនារីរងគ្រោះបានប្រាប់ថា នៅមុនដំបូង រូបគាត់បានទទួលទូរស័ព្ទពីប្អូនស្រី ហើយរូបខ្លួនក៏សួរទៅប្អូនស្រីថា នៅឯណាពេលនោះ ស្រាប់តែលឺពាក្យថា ឲ្យបិទទូរស័ព្ទទៅ ក្រោយមករូបខ្លួន ក៏បានតេទូរស័ព្ទទៅឪពុកម្តាយដែលនៅឯស្រុកថា ប្អូនស្រីនៅឯណា ពេលនោះ ឪពុកម្ដាយបាននិយាយប្រាប់ថា ប្អូនស្រីកូនឯងគេទៅរៀនធ្វើក្រចកអ៊ុតសក់នៅភ្នំពេញ។ ក្រោយមកបងស្រីក៏បានសួរទៅឪពុកថា តើប្អូនស្រីទៅរៀននៅម្តុំណាដែរ ពេលនោះ ឪពុកក៏បានប្រាប់ទៅបងស្រីថា នៅម្តុំមាត់ទន្លេ ហើយបងស្រីក៏បានទៅដល់ទីនោះ ដើម្បីចាំមើលប្អូនស្រីតាំងពីម៉ោង ១១ព្រឹកមកម្ល៉េះ តែអ្នកគ្រប់គ្រងទីនោះមិនអនុញ្ញាត ទាល់តែហៅអាជ្ញាធរដែនដីមកបានគេឲ្យនាងចេញ។

ប្រភពពីប្អូនស្រីម្ចាស់ហាងខាងលើបាននិយាយថា បងស្រីគាត់ជាអ្នកទៅយកមនុស្សទាំងអស់ពីឪពុកម្តាយនៅឯខេត្តបាត់ដំបងមក ហើយស្រាប់តែមានមនុស្សផ្សេងមិនស្គាល់មុខបានមកយក ដូច្នេះទើបគាត់មិនហ៊ានឱ្យ ព្រោះខ្លាចបាត់ក្មេងស្រីនោះទៅ មិនដឹងទៅរកនៅទីណាទេ ព្រោះអីឪពុកម្តាយគេបានឲ្យបងស្រីខ្ញុំយកពួកគេទាំងមកបង្ហាត់បង្រៀនពីរបៀបស្ប៉ា និងធ្វើក្រចករយៈពេល ៣ខែ ហើយពេលតែរៀនចេះ ទើបគេចេញសញ្ញាបត្ត័ជូន និងឱ្យធ្វើការនៅជាមួយគាត់តែម្តង។

ប្រភពបានបន្តទៀតថា នៅក្នុងរយៈពេលរៀននេះ គឺពួកបានទទួលខែចំនួន ១៧ម៉ឺនរៀល និងបានឱ្យប្រាក់ខ្ចី ០៣ខែមុនទៀត ហើយក្មេងស្រីទាំងនោះ មករៀនដោយស្មគ្រ័ចិត្តដោយគ្មានការបង្ខិតបង្ខំឡើយ ដោយមានការយល់ព្រមពីឪពុកម្តាយ។

ក្រោយមកកម្លាំងអាវុធហត្ថក្រុង ក៏បាននាំក្មេងស្រីរងគ្រោះនោះ ទៅសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដោយមិនទាន់ដឹងថាជាករណីអ្វីឲ្យពិតប្រាកដនោះទេ តែបើកម្លាំងអាវុធហត្ថស្រាវជ្រាវរកឃើញថា ករណីនេះ គឺជាករណីបង្ខាំងមនុស្ស និងបង្ខំឱ្យធ្វើការមិនទាន់គ្រប់អាយុមែន គឺម្ចាស់ទីតាំងអាច និងជាប់ទោស៕

photo_2016-04-27_13-38-30 photo_2016-04-27_13-38-31 photo_2016-04-27_13-38-32
photo_2016-04-27_12-33-18 photo_2016-04-27_12-33-09 photo_2016-04-27_12-33-04
photo_2016-04-26_21-18-23 photo_2016-04-26_21-18-29 photo_2016-04-26_21-22-12 photo_2016-04-26_21-22-06

មតិយោបល់