ព័ត៌មានជាតិ

បុរសម្នាក់ ស្រវឹងស្រា បាញ់មួយគ្រាប់ បង្អួតអ្នកភូមិ

ព្រៃវែង: សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីបុរសម្នាក់ ស្រវឹងស្រា បានយកអាវុធខ្លីបាញ់ទ្បើងលើមួយគ្រាប់ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ កាលពីវេលាម៉ោង ១០ និង១០នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិបឹងត្របរ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។

ជនសង្ស័យមានឈ្មោះយិន អៀង ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិឃុំកើតហេតុ បានប្រើប្រាស់អាវុធកែច្នៃ ប៉ុន្តែគ្រាប់ពិត ហើយគ្មានច្បាប់អនុញ្ញាត។

ក្រោយទទួលបានដំណឹងពីប្រពលរដ្ឋ សមត្ថកិច្ច បានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗ យកមកកាន់អធិការដ្ឋាន ដើម្បីសួរនាំ។

សូមបញ្ជាក់៖ ថ្ងៃស្អែក សមត្ថកិច្ច នឹងបញ្ជូនជនសង្ស័យទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់