ហុងកុង (CNN): ក្រោយរៀបការភ្លាម ពរពោះកូនក្នុងផ្ទៃភ្លែត ក្មេងស្រីវ័យ ១៣ឆ្នាំម្នាក់ កំពុងចោលភ្នែកមើលទៅកាន់ ស៊ុមរូបថតអាពាហ៍ពិពាហ៍ ក្នុងឈុតសម្លៀកបំពាក់ កូនកំលោះក្រមុំ របស់ខ្លួន និងស្វាមី ភ្ជួរនៅលើជញ្ជាំង កាលពីពេលថ្មីៗនេះ ប្រកបដោយស្នាមញញឹម បង្ហាញនូវសេចក្តីសុខ និងក្តីសង្ឃឹម ដ៏វែងឆ្ងាយមួយ។ យោងតាមការចុះផ្សាយរបស់ CNN ហុងកុង នៅថ្ងៃទី២៧ មេសា ២០១៦ នេះ។
នាង Jie បានសម្រេចចិត្តរៀបការ ជាមួយប្តីវ័យ ១៦ឆ្នាំ បន្ទាប់ពីស្គាល់គ្នា បាន ៣ថ្ងៃ ក្រោយជួបគ្នា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ២០១៤ នៅខេត្ត Lunar ប្រទេសចិន ដែលមិនមែនជាពេលវេលា ដ៏យូរយារ សម្រាប់ការមានផ្ទៃពោះ របស់ក្មេងស្រីវ័យជំទង់ ម្នាក់នេះឡើយ។ វាអាចជា រឿងធម្មតា ចំពោះប្រទេសមួយនេះ ឬអាចនិយាយបានថា វាជាប្រពៃណីម្យ៉ាង ដែលតម្រូវឱ្យក្មេងស្រីវ័យស្របាលនេះ អាចរៀបការ និងមានកូន តាំងពីក្មេងវ័យបាន ដោយផ្ទុយពីបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក យល់ឃើញថា វាជាប្រការគ្រោះថ្នាក់បំផុត សម្រាប់ក្មេងស្រីវ័យប៉ុណ្ណេះ ក្នុងការកសាងគ្រួសារ និងឈានទៅដល់ការមានកូន មុនគ្រប់អាយុ។
បច្ចុប្បន្ន គំរូអាពាហ៍ពិពាហ៍ស្ថិតក្នុងវ័យក្មេងខ្ចី រវាងប្តីប្រពន្ធមួយគូនេះ បាន និងកំពុងក្លាយជាប្រធានបទក្តៅគគុកមួយ ជុំវិញពិភពលោក ខណៈមន្ទីរសង្គមកិច្ច នៃក្រសួងសុខាភិបាល ប្រទេសចិន បានសម្តែងនូវក្តីព្រួយបារម្ភ និងដាក់ចេញនូវគ្រោងការកំណែទម្រង់ ប្រព័ន្ធអាពាហ៍ពិពាហ៍ នៃប្រពៃណី ដ៏ឆ្កួតលីលាទាំងនេះ នាពេលកន្លងមក។ ប៉ុន្តែទោះជាយ៉ាងណា បណ្តារូបភាពស្នេហាផ្អែមល្ហែម រវាងគូស្វាមីភរិយា នៃអនាគតឳពុកម្តាយក្មេងវ័យបំផុតមួយនេះ ហាក់ពោរពេញនូវសេចក្តីសុខ គួរឱ្យច្រណែនក្រៃលែង។
គួរបញ្ចាក់ថា នាង Jie គឺជាភរិយា និងជាម្តាយក្មេងវ័យបំផុតម្នាក់ ក្នុងចំណោមស្ត្រីវ័យជំទង់ជាច្រើននាក់ផ្សេងទៀត ប្រចាំប្រទេសចិន។ ទាក់ទិននឹងប្រធានបទនេះ ជាងថតរូបជំនាញផ្នែកអាពាហ៍ពិពាហ៍ម្នាក់ឈ្មោះ Xiao អាយុ ២៤ឆ្នាំ បានប្រលយសម្តីថា៖ “ ក្មេងស្រីទាំងអស់ ខ្ញុំសង្កេតឃើញ ក្នុងស្រុកភូមិ ខេត្ត Lunar ប្រទេសចិន នេះ និយមរៀបការក្រោមអាយុ ១៨ឆ្នាំ។ ខ្ញុំយល់ឃើញថា វាជាតួរលេខ នៃអាយុកាល ដ៏ក្មេងខ្ចីបំផុត។ ប៉ុន្តែខ្ញុំមិនធ្លាប់ឃើញថា ការរៀបការណាមួយ កើតចេញពីការចាប់បង្ខំឡើយ ហើយពួកគេយល់ព្រម ទាំងសប្បាយចិត្ត ពិសេសពួកនាង និយាយថា ពេញចិត្ត ចំពោះស្នេហាប្រភេទនេះ ទៅវិញ ”៕
មតិយោបល់