ព័ត៌មានអន្តរជាតិ

ចិន ចល័តកងទ័ពថ្មីចូលទៅក្រុងហុងកុង

ចិនៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យោធាចិន បានចល័តកងទ័ពថ្មីចូលទៅក្នុងទីក្រុងហុងកុង ដោយការផ្លាស់ប្តូរនេះ ធ្វើទ្បើងជាទម្លាប់ខណៈដែលការតវ៉ាប្រឆាំង នឹងទីក្រុងប៉េកាំងបន្តកើតមាន នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៩។

មន្ត្រីការទូតអាស៊ី និងលោកខាងលិចនៅក្នុងទីក្រុងហុងកុង បានអះអាងថា ការចល័តកងទ័ពរំដោះប្រជាជនចិន ពេលនេះ ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរជាប្រចាំមួយ ហើយនឹងជាសញ្ញា កើនឡើងនៃសកម្មភាពមិនប្រក្រតី។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បាននិយាយថា យោធភូមិភាគហុងកុង នៃកងទ័ពរំដោះប្រជាជនចិន បានធ្វើការផ្លាស់ប្តូរសមាជិកលើកទី ២២ របស់ខ្លួន នៅប៉ុន្មានម៉ោងក្នុងថ្ងៃព្រហស្បតិ៍នេះ ចាប់តាំងពីពេលដែលពួកគេ បានចាប់ផ្តើមធ្វើយោធភូមិភាគ នៅហុងកុងក្នុងឆ្នាំ ១៩៩៧ កន្លងមក៕

មតិយោបល់