ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងបាងកក ព្រះរាជា-ណាចក្រថៃ តាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ។
សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំមួយចំនួន។
កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី ត្រូវបានសម្ពោធនៅខែមិថុនា ឆ្នាំ២០០២ នៅប្រទេសថៃ គឺជាវេទិកាមួយមានគោលបំណងកសាងសហគមន៌អាស៊ី ឈរលើមូលដ្ធាននៃភាពរឹងមាំ ពហុភាព ធនធាន ដ៏ស្តុកស្តម និងភាពប្រកួតប្រជែងរបស់ប្រទេសនីមួយៗ នៅទ្វីបអាស៊ី៕
មតិយោបល់