ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនសង្ស័យ៥នាក់ត្រូវបានចាប់ខ្លួន ម្នាក់ត្រូវបាញ់សម្លាប់ចោល និងកាំភ្លើង៥ដើមត្រូវបានរឹបអូស

ភ្នំពេញ: គិតចាប់តាំងពីម៉ោង ៤និង៥នាទី រហូតមកទល់នឹងម៉ោង ៦និង៤០នាទី ព្រលប់ ថ្ងៃទ២៧ ខែមេសា ឆ្នាំ២០១៦នេះ សមត្ថកិច្ចចម្រុះ បានបំបែកសំណុំរឿងដ៍ធំមួយ ដោយចាប់ខ្លួនជនពាក់ពន្ធ័ ៥នាក់ បាញ់សម្លាប់ម្នាក់ និងកាំភ្លើង វែងខ្លី៤ដើម ត្រូវបានរឹបអូស។

មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានប្រាប់ Post News នៅមុនបន្តិចថា ជនសង្ស័យសរុប៥នាក់ហើយ ត្រូវបានចាប់ខ្លួន និងជនសង្ស័យម្នាក់ទៀតត្រូវបានបាញ់សម្លាប់ចោល បន្ទាប់ពីសមត្ថកិច្ចបាញ់ការពារខ្លួន ខណ:ដែលស្នូរគ្រាប់កាំភ្លើង បានបន្លឺទ្បើងឆ្លើយឆ្លងគ្នា ក្រោយពីសមត្ថកិច្ច និងក្រុមជនល្មើស បានបាញ់សន្ធប់ អស់រយ:ពេលជាង២ម៉ោង នៅតាមកំណត់ផ្លូវ៣៥១ សង្កាត់បឹងកកទី១ ខណ្ឌទួលគោក ក្បែរផ្ទះលោក ហ៊ុន ម៉ានិត កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ដំបូងទ្បើយ សមត្ថកិច្ចបានចុះប្រតិបត្តិការ បង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ម្តុំរង្វង់មូល Camko City គ្រានោះ ក្រុមជនល្មើសបានដឹងខ្លួនមុន ក៍បានធ្វើការបាញ់តបតមកកាន់សមត្ថកិច្ច រហូតធ្វើឲ្យមន្រ្តីអាវុធហត្ថម្នាក់ រហ័សនាម និម្មិត៣៣ បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់មក សមត្ថកិច្ចក៍បានបន្ថែមកម្លាំង ទ្រង់ទ្រាយធំ រហូតសម្រេច វាយកម្ទិចចោល ដោយការបាញ់សម្លាប់ ដើម្បើការពារខ្លួន។

តាមសេចក្តីការណ៍បន្តទៀតថា ខណ:សមត្ថកិច្ចកំពុងបើកប្រតិបត្តិយ៉ាងក្តៅគគុក ជនសង្ស័យ៥នាក់ សុទ្ធសឹងជាមនុស្សប្រុស ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះកាំភ្លើងចំនួន៥ដើម ត្រូវបានដកហូត ជាក់ស្តែង ដោយមានកាំភ្លើងខ្លី៤ដើម និងកាំភ្លើង AK មួយដើម។

រហូតមកទល់នឹងពេលនេះ ស្ថានការណ៍ដ៍តានតឹង បានធូរស្រាល់វិញហើយ ក្រោយពីសមត្ថកិច្ច បានបំបែក អស់រយ:ពេលជាច្រើនម៉ោង៕

photo_2016-04-27_18-24-55 photo_2016-04-27_18-25-01 photo_2016-04-27_16-21-21 photo_2016-04-27_16-21-24 photo_2016-04-27_16-34-04 photo_2016-04-27_16-34-06 photo_2016-04-27_16-34-06 photo_2016-04-27_16-34-08 photo_2016-04-27_16-34-10 photo_2016-04-27_17-24-06 photo_2016-04-27_17-24-10 photo_2016-04-27_17-24-12 photo_2016-04-27_17-24-17 ១ ៤ ២ ៣ 7 photo_2016-04-27_17-53-05 photo_2016-04-27_18-14-53 photo_2016-04-27_18-15-00 photo_2016-04-27_18-15-03 photo_2016-04-27_18-15-29 photo_2016-04-27_18-15-31 ១១ ១២ photo_2016-04-27_18-16-28 photo_2016-04-27_18-16-22 photo_2016-04-27_19-10-32 photo_2016-04-27_19-10-35

photo_2016-04-27_19-14-54 photo_2016-04-27_19-14-55 photo_2016-04-27_19-14-56 (2) photo_2016-04-27_19-14-56 photo_2016-04-27_19-14-57

photo_2016-04-27_19-10-51 photo_2016-04-27_19-10-54 photo_2016-04-27_18-15-42

មន្រ្តីអាវុធហត្ថ ដែលត្រូវជនលើ្មសបាញ់សម្លាប់

 

មតិយោបល់