ភ្នំពេញៈយុជនម្នាក់ បើកបរមិនប្រយត្ន័ បើកវ៉ារថយន្ត តែមិនផុត ត្រូវបានរថយន្តមកពីក្រោយ បុកពេញទំហឹង បណ្តាលឱ្យរងរបួសឆ្ងន់។ ហេតុការណ៍កើតឡើង នាវេលាម៉ោង០៣:១០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ខដង្កោ ក្រុងភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បានឃើញយុជនម្នាក់ បានបើកបរម៉ូតូ ពីជើងទៅត្បូង ស្របទិសគ្នា បានវ៉ារថយន្តមួយគ្រឿង តែវ៉ាមិនផុត និងបានវ៉ាក់អើរនឹងទ្រូងផ្លូវ ពេលនោះ ក៏មានរថយន្តមកពីក្រោយ បានវ៉ាដែរ តែចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីក្រោយ បណ្តាលឱ្យយុជននោះ ដួលបោក និងផ្លូវ រងរបួសបាក់ដៃ និងធ្លាយពោះ រងរបួសធ្ងន់ ចំណែករថយន្តបង្ក បានបើករត់ បានចម្ងាយជាង ១គីឡូម៉ែត្រ តៃកុង បានរត់គេចខ្លួន បាត់ស្រមោល។
សម្ថតកិច្ច បានឱ្យ Post News ដឹងថា យុជន ដែលរងរបួសធ្ងន់ មានឈ្មោះ ហេង ជាបសុង ភេទ ប្រុស អាយុ ២៣ឆ្នាំ មានមុរបរជា ជាងជួសជុលទូរស័ព្ទ ស្នាក់នៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានជិះម៉ូតូម៉ាក MSX ព័ណខ្មៅ មានស្លាកលេខ ភ្នំពេញ 1CL-6751 រងរបួសធ្ងន់ ចំណែករថយន្តបង្ករ ជាប្រភេទរថយន្តដឹកដី មានព៌ណស ពាក់ស្លាកលេខ ភ្នំពេញ 3A-8587 តៃកុង បានរត់គេចខ្លួនបាត់។
បច្ចប្បន្ន សមត្ថកិច្ច កំពុងធ្វើការវាស់វែង និងយករថយន្តបង្ក ទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌដង្កោ ដើម្បីស្វែងរកម្ចាស់រថយន្ត មកដោះស្រាយ តាមផ្លូវច្បាប់៕





មតិយោបល់