ព័ត៌មានជាតិ

សមត្ថកិច្ចត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងអនុវត្តន៍ច្បាប់ចរាចរណ៍ឃាត់បានអ្នកប្រើប្រាស់គ្រឿងញៀន ៣នាក់

(ភ្នំពេញ)៖ កាលពីវេលាម៉ោងប្រហែល ២១ និង៣០នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក បានដឹកនាំត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវ១៨២កែង២៥៧ ក្រុម២០ ភូមិ៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃើញជនសង្ស័យ ចំនួន០៣នាក់ ជិះម៉ូតូចំនួនពីរគ្រឿងអត់ពាក់មួកការពារសុវត្ថិភាព ឆ្លងកាត់កន្លែងត្រួតពិនិត្យពេលឃើញសមត្ថកិច្ចយើង ជនសង្ស័យបំរុងជិះម៉ូតូបកក្រោយ ភ្លាមនោះកម្លាំងយើងក៏ឃាត់ត្រួតពិនិត្យក៏ឃើញក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូចក្នុងនោះ ១កញ្ចប់តូចឆែកឃើញក្នុងខ្លួនជនសង្ស័យ ឈ្មោះ សៅ យេន ជិះម៉ូតូម៉ាក Honda C125 សេរី២០១៤ ចំណែក ១កញ្ចប់ទៀតឆែកឃើញនៅក្នុងខ្លួនជនសង្ស័យ ឈ្មោះ សៅ ធា ដែលជិះម៉ូតូម៉ាក Honda Cub C50 ពណ៌ទឹកប៊ិចជិះជាមួយឈ្មោះ ស៊ុយ សុភា ភ្លាមនោះកម្លាំងយើងក៏ឃាត់ខ្លួនជាក់ស្ដែងតែម្ដង ។

ជនសង្ស័យទី១ ឈ្មោះ សៅ យេន ហៅឌីណា ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករលីស្ករ នៅផ្សារអូឡាំពិក ស្នាក់នៅផ្ទះពំុស្គាល់លេខ សង្កាត់អូឡាំពិក ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិផ្សារញ៉ែ ឃុំផ្សារញ៉ែ ស្រុកឆ្លូង ខេត្តក្រចេះ និងទី២ ឈ្មោះ សៅ ធា ហៅធាង ភេទប្រុសអាយុ៣១ ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំសង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិអន្លង់តាសេក ឃុំសំប៉ានលើ ស្រុកស្អាង ខេត្តកណ្ដាល ហេីយទី៣ ឈ្មោះ ស៊ុយ សុភា ហៅកូ ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិរានថ្ម សង្កាត់ជើងឯក ខណ្ឌដង្កោររាជធានីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន: ក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀនម៉ាទឹកកក) ចំនួន០១កញ្ចប់តូច ។
ម៉ូតូមួយគ្រឿងម៉ាក Honda C125 សេរី២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CI.4359 ដែលមានលេខតួនិងលេខម៉ាសីុន: 9101023 (ចាប់យកពីជនសង្ស័យឈ្មោះ សៅ យេន ) ។
ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀនម៉ាទឹកកក )ចំនួន០១កញ្ចប់តូច
ទូរស័ព្ទដៃ ១គ្រឿងម៉ាក Nokia ពណ៌ខ្មៅ (ចាប់យកពីជនសង្ស័យឈ្មោះ សៅធា )។
ម៉ូតូ ១គ្រឿងម៉ាក Honda Cub C50 ពណ៌ទឹកប៊ិចពាក់ស្លាកលេខ ដ.9625 ភព1លេខតួ: 8366970 (ចាប់យកពីជនសង្ស័យឈ្មោះ ស៊ុយ សុភា ) ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

photo_2016-04-07_06-25-17 photo_2016-04-07_06-25-30 photo_2016-04-07_06-25-33 photo_2016-04-07_06-25-37 photo_2016-04-07_06-25-42

មតិយោបល់