ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សេះព្រៃចំនួន ១០០ក្បាល ត្រូវបានងាប់ដោយសារគ្រោះរាំងស្ងួតក្នុងប្រទេសណាមីប៊ី

ណាមីប៊ី: បើតាមអង្គការមូលនិធិសេះព្រៃ ក្នុងប្រទេសនេះ បានឲ្យដឹងថា សេះព្រៃច្រើនជាង ១០០ក្បាល ដែលបានដើរត្រាច់ចរនៅក្នុងតំបន់វាលខ្សាច់ Namib ភាគខាងត្បូងប្រទេសណាមីប៊ី ត្រូវបានងាប់ដោយសារគ្រោះរាំងស្ងួត ដែលបានអូសបន្លាយពេលយ៉ាងយូរចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ពេលនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។

ខណៈពេលនេះ មានសេះព្រៃចំនួនប្រហែលជា ១៦០ក្បាលទៀតនៅរស់រាន្តមានជីវិត ប៉ុន្តែពួកវាកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់នៃការសម្លាប់ដោយពពួកឆ្កែព្រៃ ព្រោះកម្លាំងរបស់សេះព្រៃកាន់តែចុះខ្សោយពីមួយទៅមួយថ្ងៃ៕
photo_2016-04-27_22-20-07

មតិយោបល់