ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្មវិធី​បង្ហាញ​ម៉ូដ​អាក្រាត​ល្វែង​ខាងលើ ៣ ដែល​ទទួលបាន​ការចាប់​អារម្មណ៍

​ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ ការយកចិត្តទុកដាក់ ពី​សាធារណៈជន ម៉ាក​ម៉ូដ ជាច្រើន ត្រូវបាន​ចំណាយ​អស់​រាប់​ម៉ឺន​ដុល្លារ មុន​នឹង​បើក​ការ​បង្ហាញជូន​សាធារណៈជន ។ ក្នុងចំណោម​ម៉ូដ​ទាំងនោះ​ដែរ ភាគច្រើន ដើម្បី​ទាក់ទាញ​តម្រូវ​ឲ្យ​តារា​ម៉ូ​ដែល​ស្លៀកពាក់​ម៉ូដ​ច្នៃ​ក្នុង​ស្ថានភាព​អាក្រាត​។​
​ថ្ងៃនេះ​ដែរ គេហទំព័រ Domneng សូម​បង្ហាញ​កម្មវិធី​ដើរ​ម៉ូដ ៣ ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ដែលមាន​ដូចខាងក្រោម​នេះ ៖
១.Spectators Moscow Fashion Week ជា​កម្មវិធី​ដែល​ធើ​ឡើង​នៅក្នុង​ទីក្រុង​ម៉ូស្គូ ដែល​តម្រូវ​ឲ្យ​តារា​ម៉ូ​ដែល Ria Keburia អាក្រាត​ល្វែង​ខាងលើ ដែល​ជា​ការ​រចនា​ឡើង​ដ៏​ប្លែក​ពី​អ្នក​រចនា​ម៉ូដ ។ តែ​ទោះជា​យ៉ាងណា​ម៉ូដែ​ល្វែង​ខាងលើ​អាក្រាត​នេះ​ដែរក៏​រង​ការរិះគ​ន់​មិនតិច​នោះ​ទេ​ពី​សំណាក់​មហាជន​។​
https://i1272.photobucket.com/albums/y389/domneng/Ariel/1_zps3dcacb13.jpg
២.BST’s fall-winter 2013 ជា​កម្មវិធី​មួយ​មិន​ខុស​ពី​កម្មវិធី​ដើរ​ម៉ូត​ខាងលើ​ប៉ុន្មាន​នោះ​ទេ ដោយ​មាន​ការចូលរួម​ពី​សំណាក់​តារា​ម៉ូ​ដែល​ល្បីឈ្មោះ Lily McMenamy ជា​ម៉ូដ​សម្លៀកបំពាក់​សិច​ស៊ី ជាមួយនឹង​ស្រោមដៃ តែ​ល្វែង​ខាងលើ ត្រូវ​អាក្រាត​ដោយ​តម្រូវ​ឲ្យ​តារា​ម៉ូ​ដែល​យក​ដៃ បិទបាំង​។​
https://i1272.photobucket.com/albums/y389/domneng/Ariel/2_zpsb97f1378.jpg
៣. At the Pam Hogg Show ជា​កម្មវិធី​បង្ហាញ​ម៉ូត​ដ៏​សិច​ស៊ី ដែល​ធ្វើឡើង​នៅក្នុង​ទីក្រុង​ឡុង​ដ៏ តារា​ម៉ូ​ដែល ទាំងអស់​តម្រូវ​ឲ្យ​ស្លៀក​ឈុត​សិច​ស៊ី​បង្ហាញ​សុដន់​កណ្តាលវាល​៕​
https://i1272.photobucket.com/albums/y389/domneng/Ariel/3_zps90622a86.jpg

មតិយោបល់