ព័ត៌មានសិល្បៈ និងកម្សាន្ត

ខ្សែរ​​ភា​ព​យ​ន្ត​ ​Skyfall​ ​រ​ប​ស់​ ​​J​ames​ ​Bond​ ​(007)​ ​ជា​ប់​​ចំ​​ណា​ត់​ថ្នា​ក់​​លេ​ខ​ ​១​ ​នៅ​ ​US​ ​Box​ ​Office​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​BBC ដែល​ជា​គេហទំព័រ​ផ្សាយ​នូវ​ព័ត៌មាន​កំសាន្ត​ទាន់​ហេតុការណ៍ និង​ព័ត៌មាន​សង្គម​ពិភពលោក​នោះ បាន​រាយការណ៍​ថា ខ្សែភាពយន្ត​ចំណងជើង Skyfall សម្តែង​ដោយ​តារាភាពយន្ត​ល្បី​ឈ្មោះ​របស់​អង់គ្លេស Daniel Craig ឬ James Bond (007) បាន​ឡើងដល់ លំដាប់​ថ្នាក់​លេខ​មួយ​នៅក្នុង​តារាង​ចំណាត់​ថ្នាក់​ខ្សែភាពយន្ត​ល្បីៗ​របស់ Hollywood ។

ខ្សែរ​ភាពយន្ត Skyfall ដឹកនាំ​សម្តែង​ដោយ លោក Sam Mendes បាន​ដាក់​បញ្ចាំង​នៅតាម​រោងភាពយន្ត​រហូតដល់​ទៅ ៥៨៧ នៅ​ទូទាំង​ប្រទេស​អង់គ្លេស និង អៀរ​ឡង់ រក​ចំណូល​បាន​រហូត​ដល់​ទៅ ១០,៨ លាន​ដុល្លា នៅក្នុង​ការចាក់​បញ្ចាំង ៥ សប្តាហ៍​ដំបូង គឺ​ឡើង​លំដាប់ថ្នាក់​ទី ១ ខណៈពេលដែល ខ្សែរ​ភាពយន្ត​លក្ខណៈ​គំនូរជីវចល The Guardians រក​ប្រាកចំណូល​បាន ១០,៤​លាន​ដុល្លា ជាប់​ចំណាត់ថ្នាក់​ទី ២ នៅ​រយៈពេល ៣ សប្តាហ៍​។ ចំណែកឯ​ខ្សែរ​ភាពយន្ត​បែប​ប្រលោមលោក Twilight Saga – Breaking Dawn: Part 2 ធ្លាក់​ទៅ​ចំណាត់ ថ្នាក់​ទី ៣ នៅពេល​ដែល​ខ្សែរ​ភាពយន្ត​នេះរ​ក​បាន​ត្រឹមតែ ៩,២​លាន​ដុល្លា នៅ​រយៈពេល ៤ សប្តាហ៍ ។ ខ្សែរ​ភាពយន្ត​ទាំងបី​ខាងលើ​នេះ ត្រូវ​បាន​កំពុង​ពេញនិយយម​បំផុត និង​រក​ប្រាក់ ចំណួល​បាន​រាប់​រយលា​ន​ដុល្លារ សំរាប់​បម្រើ​អោយ​វិស័យ​ខ្សែរ​ភាពយន្ត​នៅ​អ៊ីរ៉ុប​៕

<

​ប្រែ​សម្រួល​អត្ថបទ​ដោយ​៖ លោក ជួប រតនា

មតិយោបល់