ភ្នំពេញៈ រថយន្តដឹកលើសទម្ងន់ប្រមាណជិត១៥០គ្រឿង ត្រូវបានចាប់ឲ្យបង់ពិន័យតាមច្បាប់ ដែលមានទឹកប្រាក់ពិន័យសរុបក្នុងរង្វង់ជិត៤៥០លានរៀល ក្នុងខែកញ្ញា ឆ្នាំ២០១៦នេះ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងមុននេះ។
ក្រសួងសាធារណការ ឲ្យដឹងថា ក្នុងខែកញ្ញា ឆ្នាំ២០១៦ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន១៣៧គ្រឿង និងពិន័យបានថវិកាសរុប ចំនួន ៤២៥.៦២៦.០០០ រៀល។
ក្រសួងសង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំង១៣៧គ្រឿង ក្នុងខែកញ្ញា នេះ គឺមានការកើនឡើងចំនួន៤៨គ្រឿង ដោយប្រៀបជាមួយនឹងខែសីហា កន្លងទៅ ក្រសួងចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់តែចំនួន៨៩គ្រឿង និងពិន័យបានថវិកា សរុបចំនួន១៧៦.៦៩៨.០០០រៀលប៉ុណ្ណោះ៕
មតិយោបល់