ឧត្តរមានជ័យៈ កម្លាំងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជានមុន។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូរក្រវ៉ាន់ សង្កាត់ ក្រុង សំរោង ខេត្តឧត្តរមានជ័យ។
ប្រភពព័ត៌មានបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ថុល ស្រៀប ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិអូរក្រវ៉ាន់ សង្កាត់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងការឃាត់ខ្លួននេះកម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងរួមមាន ពូថៅ១ និងកាំបិតខ្វែវ១ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់