បាត់ដំបងៈ ជនស័ង្សយដែលលួចទ្រព្យសម្បត្តិនៅសាលារៀន ពេលនេះត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានហើយងៈ នៅថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះដោយអនុវត្តនូវបទបញ្ជារបស់លោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយអនុវត្តតាមការដឹកនាំរបស់លោក ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌបានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលដែលមានលោកវរេសនីយ៍ឯក ផង់ សុភាពជាអធិការនគរបាលស្រុកធ្វើការស្រាវជ្រាវករណី(លួចមានស្ថានទម្ងន់ទោស)គាស់ទ្វារបន្ទប់ទីចាត់ការសាលាបឋមសិក្សាគោកក្តួច ស្ថិតនៅឃុំតាពូង ស្រុកថ្មគោល មួយកណីឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ ជឹម ដែន ភេទប្រុសអាយុ១៩ ឆ្នាំរស់ នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ព្រមទាំងធ្វើការដកហូតនូវសម្ភារៈភស្តុតាងមួយចំនួន។
បច្ចុប្បន្នជនសង័្សយកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់រីឯវត្ថុតាងបានប្រគល់ជូននាយកសាលាបឋមសិក្សាគោកក្តួចវិញ៕
ព័ត៌មានជាតិ
មតិយោបល់