ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សមត្ថកិច្ចចាប់ខ្លួនជនជាតិឡាវ២នាក់ រួមនឹងគ្រឿងញៀន ជិត១គីឡូ

ស្ទឹងត្រែង:កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង បង្ក្រាបក រណីជួញដូរគ្រឿងញៀន ឈានដល់ការឃាត់ខ្លួនជនជាតិឡាវ ២នាក់ ។

ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង០៧ និង២៥នាទី នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុចត្រពាំងក្រៀល ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង ដោយមានការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ម៉ៅ តារា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួន ទី១. ឈ្មោះ សង កាងវៀងសៃ ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិឡាវ ស្រុកកំណើតប្រទេសឡាវ ទី២.ឈ្មោះ ថាវ ប៊ុនមីដួងម៉ាក់នី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិឡាវ ស្រុកកំណើតប្រទេសឡាវ ។វត្ថុ តាងដកហូតបាន រួមមានថ្នាំញៀនប្រភេទតំហ្វេតាមីនម្សៅក្រាមសថ្លា ចំនួន ៩៩៩.៥g ៕

photo_2016-04-28_12-23-46 photo_2016-04-28_12-23-36 photo_2016-04-28_12-23-57 photo_2016-04-28_12-23-52

មតិយោបល់