មីយ៉ាន់ម៉ាៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃពុធនេះ បានរាយការណ៍ថា មនុស្ស ១២ នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមបុរសប្រដាប់អាវុធ ជាមួយនឹងកងកម្លាំងយោធានៅរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមរយៈ សារព័ត៌មាន sputniknews ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។
ហេតុការណ៍នេះ បានកើតទ្បើងដោយក្រុមបុរសប្រដាប់អាវុធប្រហែល ៣០០នាក់ បានធ្វើការវាយប្រហារកងយោធា នៅអំទ្បុងពេលដឹកនាំប្រតិបត្ដិការ បោសសម្អាតនៅទីក្រុង Maungtaw ដែលបណ្ដាលឲ្យយោធា ៤ នាក់ បានស្លាប់ និងសាកសពអ្នកវាយប្រហារម្នាក់ ត្រូវបានរកឃើញក្រោយពីការប៉ះទង្គិចគ្នា នៅក្នុងតំបន់នោះ។
ប្រតិបត្តិការនេះ កងយោធាបានទទួលរងនូវការប្រហារយ៉ាងខ្លាំង ពីក្រុមប្រដាប់អាវុធក្នុងស្រុកផងដែរ ខណៈដែលពួកគេធ្វើប្រតិបត្តិការបោសសម្អាត ក្នុងភូមិមួយនៃរដ្ឋ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការ កងកម្លាំងយោធាបានប្រទះឃើញសាកសពមនុស្ស ៧ នាក់បន្ថែមទៀត នៅក្បែរភូមិនោះផងដែរ៕
មតិយោបល់