ព្រះសីហុនៈ នាព្រឹកថ្ងៃ១២ខែតុលាឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ត្រីជិន វិទ្យាស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និង លោកទិត្យ វុទ្ធី អភិបាលស្រុកព្រៃនប់ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និង បំពាក់ឋានន្តរសក្តិជូននាយនគរបាលនិងពលនគរបាលជាតិ មកពីស្រុកចំនួន៣ មានស្រុកព្រៃនប់ កំពង់សិលា និងស្រុកស្ទឹងហាវ ធ្វើពិធីរួមគ្នានៅសាលាស្រុកព្រៃនប់។
ក្នុងសេចក្តីប្រកាសរបស់អគ្គស្នងការដ្ឋានគរបាលជាតិ ដែលអានដោយលោកវរសេនីយ៍ឯក សុខ ដូណាល់ នាយការិយាល័យបុគ្គលិក បានឲ្យដឹងថា ក្នុងពិធីនេះមានការប្រកាសផ្ទេរភារកិច្ចចំនួន៤ នាក់ តែងតាំងមុខតំណែងចំនួន២០នាក់ បំពាក់ឋានន្តរសក្តិចំនួន៥៧នាក់ ក្នុងនោះ មានថ្នាក់ អនុសេនីយ៍ឯក០៨នាក់ អនុសេនីយ៍ទោ១៤នាក់ អនុសេនីយ៍ត្រី២០នាក់ ព្រិន្ទបាលឯក១៣នាក់ និងព្រិន្ទបាលទោ០២នាក់។
បន្ទាប់ពីលោកអនុសេនីយ៍ទោអ៊ួង វុទ្ធី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវាលរេញ ដែលទើបនឹងទទួលបានការតែងតាំងថ្មី ឡើងធ្វើការប្តេជ្ញាចិត្តរួចមក លោកទិត្យ វុទ្ធីអភិបាលស្រុកព្រៃនប់ និងលោកឧត្តមសេនីយ៍ត្រីជិន វិទ្យាស្នងការរង បានឡើងមានមតិផ្តាំផ្ញើ សូមឲ្យលោកទាំងអស់ ត្រូវខិតខំបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋឲ្យបានល្អ គោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិ និង គោរពតាមផែនការ បទបញ្ជារបស់ថ្នាក់លើ ដែលបានដាក់ចុះ៕
មតិយោបល់