ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ការរញ្ជួយដីតំបន់ប្រជុំកោះ New Caledonia មិនបណ្តាលឲ្យមានរលកយក្សស៊ូណាមិទេ

អាមេរិកៈ ទីភ្នាក់ងារស៊ើបអង្កេតភូមិសាស្ត្រសហរដ្ឋអាមេរិកបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ ដែលបានវាយប្រហារតំបន់ប្រជុំកោះ New Caledonia មិនបណ្តាលឲ្យមានរលកស៊ូណាមិទេ ។ នេះបើយោងតាម សារព័ត៌មានស៊ីនហួ ចុះផ្សាយនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៦។

មជ្ឈមណ្ឌលប្រមានអំពីរលកស៊ូណាមិមហាសមុទ្រប៉ាស៊ីហ្វិកដែលមានមូលដ្ឋាននៅកោះហាវ៉ៃ បានចេញសេចក្តីប្រកាសមួយក្រោយការរញ្ជួយដីថា ត្រូវមានការប្រុងប្រយ័ត្នព្រោះនឹងអាចមានរលកយក្សស៊ូណាមិ កើតឡើងប្រសិនបើការរញ្ជួយនាមកម្រិតខ្លាំងជាងនេះ៕

mnewcal

មតិយោបល់