ព្រះសីហនុ: ក្នុងឱកាសដឹកនាំមន្ត្រី ចុះពិនិត្យស្ថានភាពទូទៅពីការខ្វះខាតទឹកនៅស្រុកព្រៃនប់ កាលពីល្ងាចថ្ងៃទី២៦ និង២៧ មេសានេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ថ្លែងថារដ្ឋបាលខេត្ត បានចាត់ចែងឲ្យផ្នែកជំនាញរៀបចំធ្វើទ្វារទឹក និងស្តារអាងទឹកព្រៃនប់ ក្នុងឃុំ ស្រុកព្រៃនប់ ឲ្យដំណើរការឡើងវិញ និងអាងស្តុកទឹកមួយចំនួនទៀតដើម្បីធានាការរក្សាទុកទឹក ទាំងរដូវប្រាំងនិងរដូវវស្សានាឆ្នាំខាងមុខបន្តបន្ទាប់ទៀត។
ថ្លែងក្នុងឱកាសនោះដែរ លោក យន្ត មីន បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹង អនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រិទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់លើបញ្ហាសុខទុករបស់ប្រជាពលរដ្ឋ ដែលបានជួបការលំបាក ជាពិសេសនារដូវប្រាំងនេះ ប្រជាពលរដ្ឋច្រើនពាន់គ្រួសារ កំពុងជួបការលំបាក់លើបញ្ហា កង្វះខាតទឹកប្រើប្រាស់ ក្នុងនោះក៏មានប្រជាពលរដ្ឋនៅតាមបណ្តាស្រុកមួយចំនួន របស់ខេត្តព្រះសីហនុផងដែរ។
ជាការឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋាបាលសាលាខេត្ត រួមជាមួយកងកំលាំងប្រដាប់អាវុធទាំង៣ស្ថាបន័ និងស្ថាបន័ពាក់ព័ន្ឋមួយចំនួន នៃខេត្តព្រះសីហនុ បាននឹងកំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដឹកជញ្ជូនទឹកជូនប្រជាពលរដ្ឋ បន្ថែមលើនេះទៀតរដ្ឋាករទឹកស្អាតខេត្តព្រះសីហនុ ដែលមានលោកប្រាក់ ប្រាកដជាប្រធានបាននឹងកំពុងតបំបែក បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ដោយសេរី នៅតាមតំបន់មួយចំនួនដែលបណ្តាញទឹកស្អាតទឹកទៅដល់។
លោកបន្តថា ជាវិធានការណ៏បង្កា និងទប់ស្កាត់នៅឆ្នាំខាងមុខ រដ្ឋាបាលខេត្តព្រះសីហនុ កំពុងបង្កើនល្បឿនស្តាអាងស្តុកប្រភពទឹក ជាច្រើនកន្លែងក្នុងស្រុកព្រៃនប់ ហើយមកដល់នេះ អាងស្តុកទឹកចំនួន០៤ក្នុងចំណោម៨ បាននឹងកំពុងស្តារ យ៉ាងសកម្ម ដើម្បីធានាដល់ការខ្វះទឹកនៅឆ្នាំខាងមុខ។
លោក ហាក់ សាន់ មេឃុំ ទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសម្តែងការត្រេកអរជាពន្លឹក គ្រាដែលប្រជាពលរដ្ឋរបស់លោក កំពុងជួបនៅបញ្ហាកកង្វះខាតនេះយ៉ាងខ្លាំង នៅរដូវប្រាំងនេះ ហើយបានអង្គភាពជំនាញ រួមជាមួយអាជ្ញាធរដែនដី តំណាងកាកបាទក្រហម ចុះមកជួយពួកគាត់ដល់ទីកន្លែងនិងបានជួយស្តារអាងស្តុកទឹកទុកសម្រាប់ប្រជាពលរដ្ឋប្រជាពលរដ្ឋ និងសូមថ្លែងអំណរគុណជាពន្លឹកដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រិទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងពីរ តែងតែគិតគូរអំពីទុកលំបាក របស់ប្រជាពលរដ្ឋដែលជាកូនចៅរបស់សម្តេច៕
មតិយោបល់