ព័ត៌មានជាតិ

រន្ធត់ណាស់! ជិះម៉ូតូចេញពីផឹកស្រាក្រឡុក ជ្រុលទៅបុករថយន្តចតលើផ្លូវ ដាច់កស្លាប់ពីរនាក់របួសធ្ងន់ម្នាក់

ភ្នំពេញៈ យុវជនពីរនាក់បានដាច់កស្លាប់ទាំងពីរនាក់ នៅនិងកន្លែង គួរឲ្យអាណោចអធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាចេញពីផឹកស្រាក្រឡុក ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរ៉ឺម៉កពីក្រោយ ។កាលវេលាម៉ោង២និង៣០នាទីយប់ទៀបភ្លឺថ្ងៃទី២០ ខែវិឆ្ឆិកា ឆ្នាំ២០២០ ។
ស្ថិតតាមបណ្ដោយផ្លូវបេតុង ចំណុចខាងក្រោយមន្ទីរពេទ្យឯករាជ្យ មុខរោងចក្រក្នុងសង្កាត់ចោម១ ខណ្ឌពោធិសែនជ័យ។

សពជនរងគ្រោះទី១-ឈ្មោះ តេង អាយុប្រហែល២០ជាងមុខរបរដឹកទឹកសុទ្ធ ស្នាក់នៅម្ដុំទួលពង្រ មានស្រុកកំណើតនៅខេត្តព្រៃវែង ,ទី២មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពពីមិត្តភក្តិ បានឲ្យដឹងថា មុនពេលកើតហេតុ យុវជនទាំងបីនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីម០៧ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1C 3687 ជិះចេញពីផឹកស្រាក្រឡុក ម្តុំកាណាឌីយ៉ា គោលបំណងត្រលប់ទៅកន្លែងស្នាក់នៅ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្ត ហ៊ីយ៉ាន់ដាយ សណ្ដោងរ៉ឺម៉កក្បាលពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 3A 1534 ដែលចតលើផ្លូវមុខរោងចក្រពេញទំហឹង បណ្ដាលឲ្យដាច់កស្លាប់គងគ្នាលើម៉ូតូទាំងពីរគួរឲ្យរន្ធត់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។ ភ្លាមៗនោះដែរម្ចាស់ដោយឃើញសភាពការណ៍មិនស្រួល បានបើករថយន្តចេញពីកន្លែងកើតហេតុ បាន២០០ម៉ែត្រសម្ងំដេក ក្នុងកាប៊ីនរថយន្តធ្វើដូចជាមិនដឹងអី ។ក្រោយហេតុការណ៍សមត្ថកិច្ចមូលដ្ឋាន បានដឹកម្ចាស់រថយន្តយកទៅទុក នៅប៉ុស្តិ៍ចោមចៅ១ រង់ចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ទាក់ទងសមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្ត និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ។ ដោយឡែកសពរងគ្រោះទាំងពីរនាក់សមត្ថកិច្ចធ្វើកំណត់រួច ប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យ៕

មតិយោបល់