ព័ត៌មានជាតិ

រថយន្តកាមរីប៉ះជាមួយម៉ូតូ២គ្រឿង បណ្តាលឲ្យមនុស្ស២នាក់របួសនៅម្តុំរង្វង់មូលគួចកាណុង

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បន្ទាប់ពីមានរថយន្តម៉ាកកាមរីមួយគ្រឿង បានប៉ះគ្នាជាមួយនឹងម៉ូតូ២គ្រឿង បណ្តាលឲ្យមនុស្ស២នាក់រងរបួស និងខូចខាតម៉ូតូនិងរថយន្តផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចម្តុំរង្វង់មូលគួចកាណុង ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុហើយនោះ ភាគីទាំងសងខាងបានធ្វើការចរចាគ្នាអស់រយ:ពេលជាង១ម៉ោងឯណោះ ដោយមិនបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនោះទេ៕

មតិយោបល់