ភ្នំពេញៈករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្ករឱ្យរថយន្តស៊េរីទំនើបចំនួនពីរបានរងការខូចខាតយ៉ាងដំណំ ខណៈកំពុងតែឈប់ភ្លើងស្តុប ហើយត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន GCM មួយគ្រឿងបើកទៅបុកពីក្រោយបន្តកន្ទុយគ្នានោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ នៅចំណុចភ្លើងស្តុបទូតចិន ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
រថយន្តក្រឡុកស៊ីម៉ង់ត៍បង្ករម៉ាក FUSO ព៌ណខៀវ លាយស ពាក់ស្លាកលេខភ្នំពេញ 5A-0066 ជារបស់ក្រុមហ៊ុន GCM បើកបរដោយបុរសវ័យជាង ៤០ឆ្នាំម្នាក់។ រថយន្តរងគ្រោះ មានម៉ាកហៃឡែនឌ័រ ព៌ណស ពាក់ស្លាកលេខភ្នំពេញ2AA-0933 មួយគ្រឿងរងការកំពិតកាងខាងក្រោយ និងមួយគ្រឿងទៀតម៉ាកកាមារីបាឡែន ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ2l-0481 នៅកណ្តាលកំពិតទាំងមុខ ទាំងក្រោយ ធ្វើឱ្យរង ការខូចខាតយ៉ាងដំណំ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុខណៈដែលមានរថយន្តជាច្រើនគ្រឿងកំពុងតែឈប់ភ្លើងស្តុបបន្តបន្ទាប់គ្នានោះ ក៏ស្រាប់តែរថយន្តក្រឡុកស៊ីម៉ង់ត៍បង្ករបើកមកពីក្រោយបំណងឈប់ភ្លើងស្តុបដែរនោះ។ អ្នកបើកបររថយន្តនោះបានព្យាយាមជាន់ហ្វ្រាំងរថយន្តឈប់ភ្លើងស្រុបដែរនោះ តែហ្វ្រាំងបានដាច់ និងជាន់មិនស៊ីក៏បានជ្រុល ទៅបុករថយន្តទាំងពីរគ្រឿរបន្តកន្ទុយគ្នាខាងមុខ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង សំណាងល្អមិនបានបណ្តាលឲ្យមានមនុស្សណាម្នាក់ រងគ្រោះថ្នាក់ឡើយ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញចរាចរណ៍ខណ្ឌចំការមន ក៏បានចុះមកធ្វើការវាស់វែងរកខុសត្រូវ និងឲ្យរថយន្តទាំង៣គ្រឿង ចតទៅលើចិញ្ចើមផ្លូវ ដើម្បីធ្វើការដោះស្រាយគ្នា និងមានតំណាងភាគីខាងរថយន្តក្រឡុកស៊ីម៉ង់ត៍ចេញមុខមកធ្វើការដោះស្រាយបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុផងដែរ ដោយយល់ព្រមយករថយន្ត ដែលរងការខូចខាតទាំងពីរគ្រឿង ទៅធ្វើការជួសជុលឲ្យ៕
មតិយោបល់