ភ្នំពេញ: សំណង់នៅលើ ដីទ្បូតិ៍មួយកន្លែង ដែលសាងសង់ដោយគ្មានច្បាប់ត្រឹមត្រូវ ត្រូវមន្រ្តីនគររូបនីយកម្ម និងសំណង់ បានសហការណ៍ជាអាជ្ញាធរ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចុះពិនិត្យ និងសម្រេចផ្អាកការសាងសង់ ជាបណ្នោះអាសន្ន នៅចំណុចភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាវេលោម៉ោង១០ ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ។
លោក ថេង ថុល ឣភិបាលរងខណ្ឌសែនសុខ មានប្រសាសន៍ប្រាប់ឣោយដឹងថា ការផ្អាកការសាងសង់ខាងលើនេះ ដោយសារម្ចាស់សំណង់ មិនទាន់មានលិតខិត ឣនុញ្ញាតច្បាប់ទេ។ ដូចនេះតម្រូវឣោយម្ចាស់សំណង់ខាងលើ ទៅសុំលិខិតឣនុញ្ញាតិ ពីសាលារាជធានីភ្នំពេញ សិនទើបឣាចសាងសង់បន្ត។
អាជ្ញាធរបញ្ជាក់ថា សំណង់មួយកន្លែងនេះ ជាផ្ទះ១ជាន់ សង់ពីសរសដែក ប្រក់សង្គ័សី ទំហំ៦,៥មx១១ម ដែលម្ចាស់ផ្ទះ ឈ្មោះ ណុប ពុទ្ធីរ៉េត ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅផ្ទះលេខ១១ ផ្លូវលេខ១១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បច្ចុប្បន្នសំណង់ខាងលើ ត្រូវបានអាជាធរសម្រេចផ្អាកការសាងសង់ ដោយតម្រូវឲ្យមា្ចស់ផ្ទះ សុំលិខិតអនុញ្ញាតិពីសាលារាជធានីភ្នំពេញ ដើម្បើបន្តការសាងសង់៕
មតិយោបល់