ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកស្នងការ និងគណៈប្រតិភូនគរបាលរាជធានីភ្នំពេញ អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក ទៀន ករុណា

ភ្នំពេញ: នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំ គណៈប្រតិភូ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១២ អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដែលបានពលី ក្នុងប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ក្រោយត្រូវក្រុមជនល្មើសបាញ់ បណ្តាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារ នៃសព និងបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញ និងសូមកោតសរសើរ ចំពោះការពលីជីវិត ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ដោយមិនគិតពីខ្លួនឯងនេះ ជាគំរូវីរៈភាព ដ៏អង់អាចក្លាហាន សម្រាប់កម្លាំងមានសមត្ថកិច្ច ដ៏ទៃទៀត ផងដែរ។ នាយឧត្តមសេនីយ៍ ស្នងការ បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារសពរបស់មន្រ្តីកងរាជអាវុធហត្ថ ដែលបានទទួលមរណភាព ដោយសារការបាញ់រះ សំណាក់ក្រុមជួញដូរគ្រឿងញៀន ក្នុងពេលចុះប្រតិបត្តិការ បង្រ្កាបការដូរគ្រឿងញៀនដ៏ធំ និងកក្រើក រាជធានីភ្នំពេញ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក នាល្ងាចថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៦ ម្សិលមិញនេះ៕

photo_2016-04-28_20-52-24 photo_2016-04-28_20-52-27 photo_2016-04-28_20-52-29 photo_2016-04-28_20-52-31 photo_2016-04-28_20-52-33 photo_2016-04-28_20-52-36 photo_2016-04-28_20-52-39 photo_2016-04-28_20-52-42 photo_2016-04-28_20-52-45 photo_2016-04-28_20-52-48 photo_2016-04-28_20-52-55

មតិយោបល់