ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ម្តាយ និងកូន ករណីរក្សាទុក ដើម្បីជួញដូរ គ្រឿងញៀន

ក្រចេះ: ជនសង្ស័យ ០២នាក់ ត្រូវជាម្តាយ និងកូន នឹងគ្នា ត្រូវបានមន្ត្រីមានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ខណ:រក្សាទុក គ្រឿងញៀន ដើម្បីជួញដូរ ត្រង់ចំណុច ចម្ការល្មុត មួយកន្លែង ស្ថិតក្នុង ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល នាវេលាម៉ោង០៤ និង១០នាទី រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះ។

ទាក់ទឹននឹងករណី រក្សាទុក ដើម្បីជួញដូរ នូវគ្រឿងញៀននេះ ត្រូវបាន អធិការនគរបាល ស្រុកស្នួល ប្រាប់ Post News ឱ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ (ម្តាយ-កូន) រួមមានឈ្មោះ ផេង សាវ៉ាត ភេទ ស្រី អាយុ ៦៧ឆ្នាំ  ជនជាតិខែ្មរ (ម្តាយ) និងឈ្មោះ យាន ស្រីគៀង ភេទ ស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ (កូន) អ្នកទាំង២ មានទីលំនៅក្នុង ភូមិ-ឃុំ កើតហេតុខាងលើ។

វត្ថុតាងចាប់បាន រួមមានជាអាទិ៍ ម្សៅក្រាមពណ៌ស សង្ស័យថា គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ០៩កញ្ចប់ (ធំ៥-តូច៤) ថ្នាំគ្រាប់ពណ៌ត្នោត សង្ស័យថា គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (WY) ចំនួន ០៩គ្រាប់ ប្រាក់ចំនួន ៧០៤.០០០រៀល រួមទាំង សម្ភារះសម្រាប់ប្រើប្រាស់ និងវេចខ្ចប់ មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាង បញ្ជូនមកកាន់អធិការនគរបាល ស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តមកការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តក្រចេះ ដើម្បីចាត់ការតាមនីតិវិធី៕

photo_2016-04-28_20-13-23 photo_2016-04-28_20-13-26

មតិយោបល់