ព័ត៌មានជាតិ

រថយន្តកែច្នៃ ដឹកដេីមកៅស៊ូ បុករបងវិទ្យាល័យគគីរ របួសមនុស្ស ៣នាក់ យ៉ាងដំណំ

ត្បូងឃ្មុំ:យ៉ាងហោចណាស់ មនុស្ស ០៣នាក់ រងរបួសធ្ងន់ និងស្រាល ខណ:រថយន្តកែច្នៃ ដឹកដេីមកៅស៊ូ ជ្រុលចង្កូត ទៅបុករបង វិទ្យាល័យគគីរ បណ្តាលឱ្យមនុស្ស ៣នាក់ ទទួលរងធ្ងន់ និងស្រាល នាវេលាម៉េាង០១:៤៥នាទី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះ។

ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ កើតឡើងនៅត្រង់ចំណុច មុខអនុវិទ្យាល័យគគីរ ស្ថិតនៅភូមិគគីរជេីង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលមនុស្ស ០៣នាក់ រងរបួស យ៉ាងដំណំ។ មន្ត្រីមានសមត្ថកិច្ច បានឱ្យ Post News ដឹងថា រថយន្តកែច្នែ មានពណ៌ខៀវ គ្មានស្លាកលេខ បេីកបរដេាយឈ្មេាះ ហម (មិនស្គាល់នាមត្រកូល) ភេទ ប្រុស អាយុ ៥៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅ ភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (រត់គេចខ្លួនបាត់) បានដឹកកម្មករ ចំនួន ០៣នាក់ ទី១ ឈ្មេាះ អេង គាំង ភេទ ប្រុស អាយុ ២៧ឆ្នាំ ជាតិ ខ្មែរ រស់នៅភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ទី២ឈ្មេាះ ជឹម នីន ភេទ ប្រុស អាយុ ១៧ឆ្នាំ ជាតិ ខ្មែរ នៅភូមិស្រែពេាល ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសស្រាល) និងទី៣ឈ្មេាះ អន សំអេន ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ នៅភូមិទួលថ្ម ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសស្រាល)។

សាក្សីកន្លែងកើតហេតុ បានរៀបរាប់ថា ហេតុការបង្ករដោយ រថយន្តកែច្នៃ បេីកបរ ទិសដៅ ពីទិសខាងលិច ទៅទិសខាងកេីត លុះមកដល់ចំណុចកើតហេតុ ក៏ដាច់កាឡេ ជ្រុលទៅបុកនឹងរបងសាលា ខូចខាតអស់ចំនួន ០៨ផ្ទាំង។

បច្ចុប្បន្ន ជនរងគ្រេាះទាំង ០៣នាក់ខាងលេី ត្រូវបាន រថយន្តមន្ទីរពេទ្យ ដឹកយកទៅសង្គ្រេាះ នៅមន្ទីរពេទ្យបង្អែក ស្រុកមេមត់។ ករណីនេះ មន្ត្រីនគរបាលជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាល ស្រុកមេមត់ កំពុងចងក្រងសំណុំរឿង តាមនីតិវិធី និងរក្សាទុករថយន្ត ជាវត្ថុតាង នៅអធិការដ្នានស្រុកមេមត់ ដើម្បីដោះស្រាយ តាមផ្លូវច្បាប់៕

photo_2016-04-28_21-37-01 photo_2016-04-28_21-37-06 photo_2016-04-28_21-37-09 photo_2016-04-28_21-37-12 photo_2016-04-28_21-37-17 photo_2016-04-28_21-37-22

មតិយោបល់