អ៊ីរ៉ាក់ៈ តាមប្រភពនៅក្នុងទីក្រុង និងក្រុមមន្រ្តីសន្តិសុខអ៊ីរ៉ាក់ បានឲ្យដឹងថា សកម្មប្រយុទ្ធ ISIS នៅទីក្រុង Mosul ភាគខាងជើងប្រទេសអ៊ីរ៉ាក់ បានបង្ក្រាបការបះបោរ ដែលដឹកនាំជាក្រុមដោយមេបញ្ជាការម្នាក់របស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦។
មនុស្ស ៥៨ នាក់ ត្រូវសង្ស័យថា បានចូលរួមក្នុងផែនការនេះ ហើយត្រូវបាន ISIS សម្លាប់ដោយពន្លិចក្នុងទឹក បន្ទាប់មកយកសពពួកគេទៅកប់ក្នុងផ្នូរខ្មោចដ៏ធំមួយ កាលពីសប្ដាហ៍មុន។
ការបង្ក្រាបផែនការនេះ វាត្រូវបានគេជឿថា ដើម្បីការពារការប៉ុនប៉ងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការរំដោះទីក្រុងនេះ បន្ទាប់ពីត្រូវបានរឹបអូសដោយពួកភេរវករ កាលពីឆ្នាំ ២០១៤។
បើតាមក្រុមមន្ត្រីអ៊ីរ៉ាក់ បានអះអាងថា កងកម្លាំងអ៊ីរ៉ាក់កំពុងរៀបចំ ដើម្បីវាយប្រហារបន្ទាយ ISIS នៅពាក់កណ្តាលខែតុលានេះ៕
មតិយោបល់