តួកគីៈ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រផ្លូវការរបស់ ក្រសួងការបរទេស តួកគីបានបដិសេធការចោទថា មានការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសតួកគី និងថាប្រទេសតួកគីស្រេកឃ្លានក្នុងការសឹកក្រោយការធ្វើរដ្ឋប្រហារបរាជ័យ។
ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិសម្រាប់ការពារសិទ្ធិមនុស្ស លោក Zeid Ra’ ad Al Hussein បានហៅទីក្រុងអង់ការ៉ារបស់តួកគីនៅក្នុងចុងសប្តាហ៍នេះថា បានរំលោភសិទ្ធិរបស់ជនជាប់ឃុំឃាំងជាច្រើននាក់ ចាប់តាំងពីថ្ងៃធ្វើរដ្ឋប្រហារយោធាបរាជ័យមក ។
អាជ្ញាធរបានសង្ស័យ និងឃុំខ្លួន ឬ បានចាប់ធ្វើការស៊ើបអង្កេតមនុស្សរាប់ម៉ឺននាក់ រួមមាន ប៉ូលិស ទាហាន ចៅក្រម អ្នកសារព័ត៌ាមាន និងជនស៊ីវិលត្រូវបានចោទថាជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ ដែលអាជ្ញាតួកគីបានស្តីបន្ទោសដល់បព្វជិកផ្សព្វផ្សាយសាសនាម្នាក់ដែលមានទីទាំងនៅអាមេរិក គឺលោក Gulen ថានៅពីក្រោយការរៀបចំធ្វើរដ្ឋប្រហារ ។
លោក Tanju Bilgic អ្នកនាំពាក្យក្រសួងការបរទេសតួកគី បាននិយាយថាការលើកឡើងរបស់លោក Zeid តួកគីមិនអាចទទួលយកបាន។
លោកថាបានបន្តថា វិធានការរបស់តួកគី បន្ទាប់ពីរដ្ឋប្រហារកាលពីថ្ងៃទី ១៥កក្កដា បានអនុលោមទៅតាម គោលការណ៍ជាមូលដ្ឋាននៃនីតិរដ្ឋ និងសិទ្ធិមនុស្ស ហើយក្រុង អង់ការ៉ាបានអំពាវនាវសុំឲ្យមកអង្គការសិទ្ធមនុស្សមកធ្វើទស្សនកិច្ចនៅប្រទេសមួយនេះម្តងហើយម្តងទៀតផងដែរ ៕
មតិយោបល់