អង់គ្លេសៈ តុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍ កាលពីយប់ថ្ងៃពុធ បានសម្រេចអនុម័តលើនិតិវិធី Brexit ដើម្បីផ្តល់សិទ្ធិអំណាចជាផ្លូវការដល់នាយករដ្ឋមន្រ្តី លោកស្រី Theresa May ចាប់ផ្តើមដំណើរការចាកចេញពីសហភាពអឺរ៉ុប។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០១៧។
សមាជិកសភាអង់គ្លេស បានបោះឆ្នោតគាំទ្រដោយសំទ្បេងលើសលុប ៤៩៤ ទល់នឹង ១២២ សំទ្បេង លើច្បាប់អនុញ្ញាតឲ្យលោកស្រី May ដំណើរការប្រទេសចាកចេញពីអឺរ៉ុប ស្របតាមមាត្រា៥០នៃសន្ធិសញ្ញាក្រុងលីស្បូន ។
ក្នុងនោះរដ្ឋមន្រ្តីលោក David Davis ក៏បាននិយាយដែរថា « រឿង Brexit ពួកយើងបានឃើញព្រឹត្តិការណ៍បោះឆ្នោត ជាប្រវត្តិសាស្រ្តហើយ ដែលភាគច្រើនសមាជិកសភាលើសលុប បានគាំទ្រការចរចារបស់យើង ដើម្បីចាកចេញពីអឺរ៉ុប ជាមួយនឹងភាពជាដៃគូថ្មីដ៏រឹងមាំ ក្នុងនាមជាបណ្តាសមាជិករដ្ឋជារបស់ខ្លួន» ៕

មតិយោបល់