ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្រះមហាក្សត្រប្រទេស ប៊ូតង់ លះបង់ពេលវេលាដើម្បីចូលគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ

ក្រុងបាងកក : ព្រះករុណាព្រះមហាក្សត្រនិងព្រះនាងមហាក្សត្រី នៃប្រទេស ប៊ូតង់ បានយាងមកដល់ ទីក្រុងបាងកក កាលពីល្ងាច ថ្ងៃសៅរ៍ ទី១៥ ខែតលា ឆ្នាំ២០១៦ ដើម្បីចូលគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ Bhumibol Adulyadej ។ ដោយយោងតាម nationmultimedia ថ្ងៃសៅរ៍ ទី១៥ ខែតលា ឆ្នាំ២០១៦ មុននេះបន្ដិច។

នៅវេលាម៉ោង ៧ និង ៤២ នាទី ព្រះករុណាព្រះមហាក្សត្រ នៃប្រទេស ប៊ូតង់ បានចូលគោរវិញ្ញាណក្ខន្ធព្រះករុណាជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ Bhumibol Adulyadej ដោយមានការទទួលពីលោកឧបនាយករដ្ឋមន្រ្តីថៃ លោក Somkid Jatusripitak នៅព្រលានយន្តហោះសុវណ្ណភូមិ។

គួរបញ្ចាក់ផងដែរថា ទង់ជាតិប្រទេស ប៊ូតាន់ ត្រូវបានបង្ហួតត្រឹមពាក់កណ្តាលរយៈពេល បីថ្ងៃ ដែលជាសញ្ញាបង្ហាញពីភាពសោកសៅ និងជាការគោរពរវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ៕

ព្រះករុណាប្រទេស ប៊ូតង់ លះបង់ពេលវេលាដើម្បីចូលគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃព្រះករុណាប្រទេស ប៊ូតង់ លះបង់ពេលវេលាដើម្បីចូលគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ

មតិយោបល់