ភ្នំពេញ: នៅថ្ងៃ២៩ មេសានេះ គឺជាថ្ងៃរៀបអាពាហ៍ពិពាហ៍ របស់ពិធីករទូរទស្សន៍ល្បីឈ្មោះ លោក ធី រតនា ហៅVJ រតនា និងកញ្ញាស្រស់សោភា ជាកូនស្រីអ្នកជំនួញមួយរូប បន្ទាប់ពីអ្នកទាំងពីរស្រឡាញ់ និងបានភ្ជាប់ពាក្យជាមួយគ្នាតាំងពីថ្ងៃទី៩ ខែ៨ ឆ្នាំ២០១៥។ ពិធីនេះប្រកាសធ្វើចំនួន៨០តុ នៅបរិវេណកោះពេជ្រអាគារB ដោយ៨០ភាគរយគឺជាភ្ញៀវកិត្តិយសដែលជាផលិតករទូរទស្សន៍ និងតារាសិល្បៈ។
VJ រតនា បញ្ជាក់ថា ភរិយារបស់លោកមានឈ្មោះថា លឹម លីសា អាយុ២៤ឆ្នាំ ជានិស្សិតរៀនចប់មហាវិទ្យាល័យ និងកំពុងគ្រប់គ្រងជំនួញផ្ទាល់ខ្លួនមួយគឺបើកស្ថានីយចាក់សាំងមួយកន្លែង ស្ថិតនៅច្រកចូលផ្សារចាក់អង្រែក្រោម(ភ្នំពេញ)។
លោកថាពិធីមង្គល បានធ្វើនៅផ្ទះស្ថិតនៅម្ដុំទួលសង្កែ តែពិធីសូត្រមន្តប៉ុណ្ណោះ ចំណែកវិធីផ្លូវការរួមមានហែរជំនូន កាត់សក់បង្កក់សិរី ចង់ដៃ កាត់ខាន់ស្លា និងពិធីទទួលភ្ញៀវនៅពេលល្ងាចតែម្ដង ធ្វើនៅបរិវេណកោះពេជ្រអាគារBទាំងអស់ ដើម្បីកុំឲ្យភ្ញៀវចូលរួមពិបាកស្វែងរក និងចតយាន្តយន្ត។
ក្រៅពីអញ្ជើញតារាសិល្បៈស្ទើរមិនសល់ម្នាក់នៅ ទូរទស្សន៍CTN, My TV និងCNC និងតារាពីប៉ុស្ដិ៍ទូរទស្សន៍ផ្សេង បូករួមទាំងតារានៅតាមផលិតកម្មក៏មានចំនួនច្រើនណាស់ដែរសម្រាប់មង្គលរបស់លោកថ្ងៃនេះ៕
មតិយោបល់