ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បើកម៉ូតូមើលមុខឌឺដងដាក់គ្នា ខឹងទ្រាំមិនបាន ឈប់ម៉ូតូ យកមួយសោរចាក់ រងរបួសភ្នែកម្ខាង

ភ្នំពេញ:ហេតុការណ៏ដែលបង្កឲ្យមាន ការភ្ញាក់ផ្អើលអ្នកដំណើរ និងប្រជាពលរដ្ឋនាំគ្នាចោមរោមមើល ដោយសារប្ដីប្រពន្ធ២នាក់ បើកម៉ូតូឃ្លិីចមួយគ្រឿង ពណ័ខ្មៅលាយក្រហម បើកតាមបណ្ដោយផ្លូវមុនីរ៉េត ទិសដៅពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុ មុខផ្សារស្ទឹងមានជ័យចាស់ ក៍មានម៉ូតូ១គ្រឿងទៀតម៉ាកឌ្រីម សងបើកដោយប្ដីប្រពន្ទពីរនាក់ដូចគ្នា មកពីក្រោយបានជ្រែវ៉ាចុះឡើង ធ្វើឲ្យម៉ូតូខាងឃ្លីច ខឹងបានបើកម៉ូតូ ទៅពាំងពីមុខ រួចក៍ដកសោខាងឌ្រីម ដើម្បីនិយាយគ្នាសិន ស្រាប់តែម៉ូតូខាងឌ្រីម ស្ទុះមកវ៉ៃ ក៍ត្រូវខាងម៉ូតូឃ្លីច ចាក់មួយសោរ ចំចិញ្ចើមខាងឆ្វេង បណ្ដាយរយ៉ែសហូរឈាម ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៨:៣៥នាទី យប់ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

យោងតាមសាក្សី ឃើញហេតុការណ៍ បានឲ្យដឹងថា គេឃើញប្តីប្រពន្ធពីរនាក់បើ កម៉ូតូ១គ្រឿងម៉ាកឃ្លីច ពណ័ខ្មៅលាយក្រហម ពាក់ស្លាកលេខកណ្ថាល 1J-4613 បើកពីលិចទៅកើតខណ:ពេល មកដល់ចំនុចកើតហេតុ ក៍មានម៉ូតូ១គ្រឿងទៀតម៉ាកឌ្រីមសង់ ពាក់ស្លាកលេខភ្នំពេញ1FQ-7361 បើកស្របគ្នា មកពីក្រោយបានជ្រែចុះជ្រែឡើង ធ្វើឲ្យម៉ូតូខាងឃ្លីច ខឹងបានបើកវ៉ាទៅពាំងពីមុខ រួចដកសោរ ពីម៉ូតូឌ្រីម ដើម្បីនិយាយគ្នាសិន ក៍ត្រូវខាងម៉ូតូឌ្រីម ហក់មកវ៉ៃក៍ត្រូវខាងម៉ូតូឃ្លីច ចាក់មួយសោរ បណ្ដាលឲ្យបែក ចិញ្ចើមខាងឆ្វេងហូរឈាមខ្លាក់
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានមកដល់ បានធ្វើអន្តរាគមន៍នាំខ្លួនភាគីទាំងពីរនាក់ ទៅប៉ុស្តិ៍ស្ទឹងមានជ័យ ដើម្បីធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់ ដោយភាគីខាងម៉ូតូឃ្លីច ព្រមសងទៅភាគីខាងឌ្រីមសង់ ចំនួន១៣០ដុល្លា ដើម្បីបញ្ចប់រឿង៕

photo_2016-04-29_06-44-52 photo_2016-04-29_06-44-37 photo_2016-04-29_06-44-48 photo_2016-04-29_06-44-43 photo_2016-04-29_06-44-37 photo_2016-04-29_06-44-31 photo_2016-04-29_06-44-25

មតិយោបល់