ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កម្លាំងអធិការដ្ឋានឫស្សីកែវ ឃាត់ជនសង្ស័យ ដែលរក្សារទុកសារធាតុញ្ញៀន បាចំនួន៣នាក់ និងថ្នាំញៀនក្រាមថ្លា១កញ្ចប់ធំ ស្មើរ៦កញ្ចប់តូច និងម៉ូតូ១គ្រឿង

ភ្នំពេញ:ជនសង្ស័យមានគ្នា៣នាក់ បើកម៉ូតូ១គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំនុចកើតហេតុ មុខឃ្លាំងសាំងសូគីមិច ត្រូវបានកម្លាំងអធិការដ្ឋានឫស្សីកែវ ចុះពិនិត្យជាតិកាកុល បានឆែករកឃើញថ្នាំញៀនដែលលាក់ទុកក្នុងកញ្ចប់បារី ម្សៅកាមថ្លាចំនួន១កញ្ចប់ធំស្មើ និង៦កញ្ចប់តូចនិងម៉ូតូជិះធ្វើមធ្យាបាយ១គ្រឿងម៉ាកវ៉េវ ពណ័ខ្មៅលាយក្រហម ពាក់ស្លាកលេខកំពុងស្ពឹ1E-3537 ។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១១.៤០នាទីយប់ ត្រូវនឹងថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ ស្ថិតក្នុងភូមិឃ្លាំងសាំង ក្រុម២២ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ
ជនសង្ស័យទី១.មានឈ្មោះ ញ៉ាន ស្រីលក្ខណ័ ភេទស្ រីអាយុ២១ឆ្នាំ មានមុខរបនៅផ្ទះ ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតស្រុកអូរឪ ខេត្តកំពុងចាម ទី២.មានឈ្មោះ មី ប្រុស អាយុ២០ឆ្នាំ ភេទប្រុស មានមុខរបមិនពិតប្រាកដ ស្នាក់នៅផ្សារកណ្ដាល ខណ្ឌដូនពេញ ទី៣.មានឈ្មោះ ចិន ជៀម ភេទប្រុស អាយុ២១ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្ដុំផ្សារចាស់
វត្ថុតាំងដកហូត រួមមានលុយខ្មែរ៦០០០០រៀល ទូរសព្ទ័ដៃចំនួន៤គ្រឿង កូនកាំបិទ១ និងម៉ូតូ១គ្រឿង និងញៀន៦កញ្ចប់តូច។

បច្ចប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋានឫស្សីរងចាំបញ្ចូន ទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

photo_2016-04-29_06-20-41 photo_2016-04-29_06-20-39 photo_2016-04-29_06-20-37 photo_2016-04-29_06-20-34

មតិយោបល់