ឥណ្ឌាៈ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ បានឲ្យដឹងថា យ៉ាងហោចណាស់ ២៣ នាក់ ត្រូវបានស្លាប់ និងអ្នកដទៃទៀតរងរបួស ដោយសារអគ្គិភ័យដ៏ធំមួយ បានផ្ទុះឆេះឡើងនៅមន្ទីរពេទ្យឯកជនមួយ ក្នុងរដ្ឋ Odisha នៃរដ្ឋធានី Bhubaneswar ភាគខាងកើតប្រទេសឥណ្ឌា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។
អគ្គិភ័យនេះ បានកើតទ្បើងកាលពីថ្ងៃចន្ទ វេលាម៉ោងប្រហែល ៨ យប់ (ម៉ោងក្នុងស្រុក) នៅឯវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល និងមន្ទីរពេទ្យ Sum ដែលបានឆេះរីករាលដាលយ៉ាងឆាប់រហ័ស។ ភាគច្រើននៃជនរងគ្រោះទាំងនោះ បានស្លាប់ដោយសារការស្ទះដង្ហើម ខណៈដែលអ្នករងរបួស ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យផ្សេងទៀត។
នាយករដ្ឋមន្ដ្រីឥណ្ឌា លោក Narendra Modi បានសម្ដែងការសោកស្ដាយ ចំពោះជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរងរបួស ដោយសារហេតុការណ៍នេះ៕
ជុំវិញឧប្បត្តិហេតុនេះ មន្ត្រីប៉ូលិសកំពុងធ្វើស៊ើបអង្គេត ដើម្បីរកមើលកំហុសឆ្គងពីការធ្វេសប្រហែស ដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ៕



មតិយោបល់